បារាំង សង្ស័យ iPhone រួម​ចំណែក​បង្ក​ឲ្យ​យន្តហោះ Egypt Air ធ្លាក់

  • 2017-05-29 03:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បារាំង បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ធ្លាក់​យន្តហោះ Egypt Air កាលពី​ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​ខ្លួន​សង្ស័យ​ថា អាច​បណ្ដាល​មកពី​ផលិតផល​របស់ Apple ចំនួន​ពីរ​គ្រឿង ផ្ទុះ​ឆេះ​ដោយសារ​ការ​ឡើង​កម្ដៅ​ខ្លាំង។

ផលិតផល​ទាំង​ពីរ​គឺ iPhone 6S និង iPad Mini របស់​មន្ត្រី​ទី​មួយ​នៅ​លើ​យន្តហោះ ដែល​បាន​ផ្ទុះ​ឆេះ​នៅ​ពេល​ដោត​សាក​ថ្ម។ ភ្លើង​ឆេះ ត្រូវ​បាន​សង្ស័យ​ថា កើត​ចេញ​ពី​បន្ទប់​បើក រួច​បាន​រីក​រាល​ដាល រហូត​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​យន្តហោះ​តែម្ដង។ នេះ​ជា​ការ​លើកឡើង​របស់​ភ្នាក់ងារ​ស៊ើប​អង្កេត​បារាំង។

យន្តហោះ Flight MS804 ផ្ទុក​អ្នក​ដំណើរ ៦៦នាក់ ដែល​បាន​ចាកចេញ​ពី​ទីក្រុង​ប៉ារីស ហោះ​តម្រង់​ទៅ​ទីក្រុង Cairo ប្រទេស​អេហ្ស៊ីប​បាន​ធ្លាក់​ចូល​សមុទ្រ​មេឌីទែរ៉ាណេ កាលពី​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៦៕

ប្រភព៖ Mashable ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;