អ្នក​ស្រាវជ្រាវ និង​អ្នក​នយោបាយ កំពុង​ជជែក​គ្នា​អំពី​ការ​អភិវឌ្ឍ​ឃុំ-​សង្កាត់

  • 2017-05-29 03:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី២៩ ឧសភា ២០១៧​នេះ រាជ​បណ្ឌិត្យសភា​កម្ពុជា​បាន​រៀបចំ​កិច្ចពិភាក្សា​តុ​មូល​ស្ដី​ពី "គោល​នយោបាយ​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧"។ លោក គិន ភា អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​បើក​កិច្ច​ពិភាក្សា​តុ​មូល​នេះ​ថា កិច្ច​ពិភាក្សា​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ៣​សំខាន់ៗ និង​មាន​ប្រធានបទ​ចំនួន ៣​ដោយ​ក្នុង​នោះ​មាន៖ គោល​នយោបាយ​អភិវឌ្ឍ​ឃុំ-​សង្កាត់ ថវិកា​អភិវឌ្ឍ​ឃុំ-​សង្កាត់ និង​ចុងក្រោយ​និយាយ​អំពី​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា។

កិច្ចពិភាក្សា​តុ​មូល​នេះ មាន​ការ​ចូលរួម​ពី​មន្រ្តី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​តំណាង​គណបក្ស​នយោបាយ​ចំនួន​៤ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន១ គឺ​អង្គការ Comfrel។ ជំនួប​នេះ ភាគី​ទាំង​ពីរ​នឹង​ជជែក​សួរ​ដេញ​ដោល​គ្នា ស្ដីពី​គោល​នយោបាយ​សម្រាប់​បោះឆ្នោត​ឃុំ-​សង្កាត់៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;