សង្គ្រាម​នៅ​ហ្វីលីពីន រយៈពេល ៦​ថ្ងៃ ធ្វើឱ្យ​អ្នក​ស្លាប់​កើនឡើង​ជិត ១០០​នាក់ហើយ

  • 2017-05-29 03:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​រដ្ឋាភិបាល​ហ្វីលីពីន បាន​រកឃើញ​សាកសព​ជន​ស៊ីវិល ៨​នាក់ កាលពី​ចុង​សប្តាហ៍ ដែល​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ឧទ្ទាម Maute នៅ​ក្រុង Marawi ភាគ​ខាងត្បូង​ហ្វីលីពីន។ ការ​រកឃើញ​នេះ បាន​បន្ថែម​ចំនួន​អ្នកស្លាប់​ដោយសារ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល និងក្រុម​ឧទ្ទាម រយៈពេល ៦​ថ្ងៃមកនេះ គឺបាន​ឡើងដល់ ៩៥​នាក់​ហើយ។

ក្រុមឧទ្ទាម Maute
អ្នក​នាំពាក្យ​យោធា​ហ្វីលីពីន​មួយ​រូប បាន​បញ្ជាក់​ថា ក្រៅពី​ជនស៊ីវិល​ដែល​បាន​ស្លាប់ ក្នុងនោះ​ក្រុម​ឧទ្ទាម ៦១​នាក់ ទាហាន ១១​នាក់ និង​ប៉ូលិស ៤​នាក់ ក៏​ត្រូវបាន​ស្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា​នេះ​ផងដែរ។ ចំណែក​ប្រជាជន​ជាង ២ពាន់​នាក់ទៀត បាន​ជាប់​នៅក្នុង​សមរភូមិ​ក្រុង Marawi នេះ​នៅឡើយ៕

អ្នក​នាំពាក្យ​ដដែល បន្ត​ថា ទាហាន​ហ្វីលីពីន នឹង​នៅតែ​បន្ត​វាយ​ប្រហារ​តាមផ្លូវ​អាកាស និង​បាញ់ផ្លោង​ដាក់​ទិសដៅ​សំខាន់ៗ​ដែលក្រុម​ឧទ្ទាម បាន​លាក់ខ្លួន នៅក្នុង​ក្រុងនេះ៕

ប្រភព៖ Zee News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;