គ.ជ.ប នឹង​ប្រជុំ​បូក​សរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការ​​បោះឆ្នោត​នៅ​ថ្ងៃ​ទី០៤ មិថុនា

  • 2017-05-29 06:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​រៀបចំ​ប្រជុំ​បូក​សរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការ​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤ និង​ការ​ប្រកាស​ផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត ​នៅ​ថ្ងៃ​ទី០៤ មិថុនា ២០១៧។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តាមរយៈ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី២៩ ឧសភា​នេះ។ កិច្ច​ប្រជុំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី០៤ មិថុនា ២០១៧ វេលា​ម៉ោង ៤:០០​រសៀល នៅ​សាល​សន្និសីទ គ.ជ.ប ក្រោមអធិបតីភាព​លោក ស៊ិន ប៊ុនហុក ប្រធាន គ.ជ.ប។

ដោយ​ឡែក នៅ​ថ្ងៃ​ទី​០២ មិថុនា ២០១៧ គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏​នឹង​រៀបចំ​ប្រជុំ​បូក​សរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការ​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤ និង​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ផង​ដែរ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹងមួយទៀត​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តាមរយៈ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី២៩ ឧសភា​នេះ។ កិច្ច​ប្រជុំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ជំទាវ តែ ម៉ានីរ៉ុង សមាជិកា គ.ជ.ប៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;