ទើប​បញ្ចាំង​បាន​៣ថ្ងៃ "Pirates 5" រក​​លុយ​បាន​ជិត ៣០០​លាន​ដុល្លារ

  • 2017-05-29 06:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"Dead Men Tell No Tales" ជា​ភាពយន្ត​វគ្គ​ទី​៥​នៃ​រឿង "Pirates of the Carribean" បាន​ចាប់​ផ្ដើម​បញ្ចាំង​កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ហើយ​អាច​រក​ចំណូល​បាន ២៧០​លាន​ដុល្លារ (គិត​ត្រឹម​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០១៧)។ ចំណូល​នៅ​អាមេរិក​មាន​ចំនួន ៦២,១​លាន​ដុល្លារ ហើយ​នៅ​សល់ ២០៨​លាន​ដុល្លារ​ទៀត​បាន​ពី​ការ​បញ្ចាំង​តាម​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក។

ដឹក​នាំ​សម្ដែង​ដោយ​លោក Joachim Ronning និង​លោក Espen Sandberg រឿង "Pirates 5" បាន​ចំណាយ​ទុន​ផលិត​អស់ ២៣០​លាន​ដុល្លារ។ តួ​អង្គ​សំខាន់ៗ​ក្នុង​រឿង​មាន​ដូចជា Johnny Depp ដើរ​តួ​ជា Jack Sparrow, Javier Bardem ដើរ​តួ Armando Salazar, Brenton Thwarites ដើរ​តួ Henry Turner, Kaya Scodelario ដើរ​តួ Carina Smyth Barbossa និង Kevin McNally ដើរ​តួ Joshamee Gibbs៕

ប្រភព៖ boxofficemojo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;