នាយករដ្ឋមន្រ្តី​ជប៉ុន ប្រកាស​ចូលរួម​ជាមួយ​អាមេរិក ចាត់​វិធានការ​ទប់ស្កាត់​កូរ៉េ​ខាងជើង

  • 2017-05-29 07:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តី​ជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បាន​និយាយ​ថា ក្រុង​តូក្យូ អស់ភាព​អត់ធ្មត់ និង​ប្រកាស​ចាត់​វិធានការ​ជាក់លាក់ និង​ចូលរួម​កម្លាំង​ជាមួយ​អាមេរិក ដើម្បី​ទប់ស្កាត់​កូរ៉េ​ខាងជើង។ ការលើកឡើងនេះ ក្រោយ​ក្រុង​ព្យុងយ៉ាង បានបាញ់​មីស៊ីល​១គ្រាប់​កាលពី​ព្រឹកថ្ងៃទី២៩​ឧសភា ដោយ​ហោះ​បាន​ចម្ងាយ ៤៥០​គីឡូម៉ែត្រ មុនពេល​ធ្លាក់​ចូល​សមុទ្រ​ជប៉ុន។

លោក អាបេ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី២៩ឧសភានេះ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល
លោក អាបេ បាន​បញ្ជាក់​ថា ប្រទេស​ធំៗទាំង​៧ (G7) បាន​ព្រមព្រៀង​គ្នា ក្នុងការ​ដាក់​បញ្ហា​កូរ៉េខាងជើង ជា​អាទិភាព​ចម្បង​គេ សម្រាប់​សហគមន៍​អន្តរជាតិ។ ក្រៅពី​អាមេរិក ជប៉ុន​ក៏នឹង​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងត្បូង និង​ប្រទេស​ដទៃ​ទៀត​ផងដែរ៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;