BMW ​ផ្អាក​ការ​ផលិត​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​ចិន

  • 2017-05-29 08:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ BMW AG បាន​បញ្ឈប់​ការ​ផលិត​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និងឈាន​ដល់ការ​ផ្អាកនៅប្រទេស​ចិន និង​អាហ្វ្រិក​ខាងត្បូង នៅ​ថ្ងៃ​ទី២៩ ឧសភា​នេះ ដោយសារ​ក្រុមហ៊ុន​នេះ​កំពុង​ខ្វះ​ផ្នែក​ដៃចង្កូត។

រោងចក្រ BMW នៅក្រុង Shenyang ប្រទេស​ចិន
ក្នុង​នោះ ការ​ផលិត​នៅ​រោងចក្រ​ក្នុង​ក្រុង Shenyang ប្រទេស​ចិន និង​ក្រុង Rosslyn ប្រទេស​អាហ្វ្រិក​ខាងត្បូង អាច​នឹង​ផ្អាកចំនួន​មួយ​ថ្ងៃ ខណៈ​រោងចក្រ​នៅ​តំបន់ Leipzig នា​ប្រទេស​អាល្លឺម៉ង់ អាច​នឹង​ដំណើរការ​បាន​វិញ ក្រោយ​បាន​ផ្អាក​ចាប់​តាំង​ពី​ថ្ងៃ​ទី២៦ ខែ​ឧសភា មក​ម្ល៉េះ។ ការ​ផ្អាក​នេះ ដោយសារ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្នែក​រថយន្ត​នៅប្រទេស​​អ៊ីតាលី ពុំ​អាច​បញ្ជូន​ផ្នែក​រថយន្ត​ទាំង​នោះ មក​ឲ្យ​ក្រុមហ៊ុន BMW ទាន់​ពេល​វេលា។

សូម​បញ្ជាក់​ថា BMW មាន​រោងចក្រ​ចំនួន​២ នៅ​ក្រុង Shenyang របស់​ចិន និង​មាន​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក Brilliance China Automotive Holdings Ltd ដោយ​ផលិត​រថយន្ត BMW ប្រភេទ 3-Series sedans និង 5-Series sedans៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;