ឈុត​ក្នុង​ដី​របស់ Barcelona សម្រាប់​រដូវ​កាល​ក្រោយ ចេញ​ហើយ!

  • 2017-05-29 09:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona ទើប​តែ​បង្ហាញ​មុន​នេះ នូវ​ឈុត​សម្លៀក​បំពាក់​ក្នុង​ដី​របស់​ខ្លួន សម្រាប់​រដូវ​កាល ២០១៧-១៨ ក្រោម​ផ្លាក​សញ្ញា​ឈ្មោះ​របស់​ក្រុមហ៊ុន​ជប៉ុន Rakuten ដែល​ជា Sponsor ថ្មី​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី១ ខែ​កក្កដា ខាងមុខ​នេះ។

ឈុត​នេះ ជា​ការ​រចនា​ថ្មី​របស់​ក្រុមហ៊ុន Nike ​ដែល​មាន​ពណ៌​ខៀវ លាយ​ឆ្នូតៗ​បញ្ឈរ​ពណ៌​ក្រហម ពី​ធំ​នៅ​កណ្ដាល​ទៅ​តូចៗ​នៅ​សងខាង​អាវ។ ការ​រចនា​នេះ មាន​លក្ខណៈ​ខុស​ពី​ឆ្នូតៗ​លើ​អាវ កាលពី​រដូវ​កាល ២០១៦-២០១៧ ដែល​មាន​ត្រឹម​ឆ្នូត​ធំ​ពីរ​តែ​ប៉ុណ្ណោះ។ ចំពោះ​ខោ និង​ស្រោម​ជើង នៅ​រក្សា​ពណ៌​ខៀវ​ដដែល៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;