Laptop ថ្មី​របស់ Asus អាច​បត់បែន ៣៦០​ដឺក្រេ និង​មាន​រាង​ស្ដើង​បំផុត​មិន​ធ្លាប់​មាន

  • 2017-05-29 09:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​នេះ Asus បាន​បញ្ចេញ​ប្រភេទ​កុំព្យូទ័រ​យួរ​ដៃ​ជំនាន់​ថ្មី​របស់​ខ្លួន ដែល​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា Zenbook Flip S។ Laptop ថ្មី​របស់ Asus នេះ មាន​កម្រាស់​ត្រឹមតែ ១០,៩​មិល្លីម៉ែត្រ ប៉ុណ្ណោះ ស្ដើង​ជាង Laptop របស់​គូ​ប្រជែង​នានា​ដូចជា HP Spectre x36 (កម្រាស់ ១៣,៨​មិល្លីម៉ែត្រ) និង Apple MacBook Air (១៧​មិល្លី​ម៉ែត្រ)។

ក្រៅ​ពី​ភាព​ស្ដើង​ស្រួល​កាន់​នឹង​ដៃ Zenbook Flip S ក៏​មាន​ទម្ងន់​ស្រាល​ផង​ដែរ​ត្រឹម​តែ ១,១​គីឡូ​ក្រាម អម​ជាមួយ​ទំហំ​អេក្រង់ ១៣,៣​អ៊ីញ កម្រិត 4K អាច​បត់​បែន​បាន ៣៦០​ដឺក្រេ​ឯណោះ។ Flip S មាន​បំពាក់ Sensor ស្កេន​ម្រាម​ដៃ និង Connector ប្រភេទ USB-C មាន​រន្ធ​២។ តម្លៃ​លក់​នៅ​បរទេស​ប្រមាណ ១០៩៩​ដុល្លារ៕

ប្រភព៖ Mashable ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;