គ.ជ.ប ចេញ​វិធាន​ការ​ដោះស្រាយ ពេលមាន​ទឹក​ជំនន់ រំខាន​ដល់ការ​បោះឆ្នោត

  • 2017-05-29 10:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ឱ្យដឹងនៅថ្ងៃ​ទី២៩ ខែ​ឧសភា​នេះ​ថា ក្នុង​ពេល​អាកាស​ធាតុ​មិន​អំណោយផល គ.ជ.ប បាន​បញ្ជូន​សម្ភារៈ ដែល​បម្រើ​ឱ្យ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ -សង្កាត់ បាន​ទៅដល់​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស​រួចរាល់​ហើយ ដោយ​ទុកដាក់​យ៉ាងមាន​សុវត្ថិភាព។

លោក​បញ្ជាក់​ថា ក្នុង​ករណី​មាន​បញ្ហា​ទឹក​ជំនន់ ដែល​រំខាន​ដល់ការ​បោះឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​ឃុំ-សង្កាត់​ណាមួយ​នោះ គ.ជ.ប នឹង​ចាត់ចែង​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ នៅ​ការិយាល័យ​បោះឆ្នោត​ទាំងនោះ។

លោក ហង្ស ពុទ្ធា ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំមួយ កាលពីថ្ងៃទី៤ឧសភា ២០១៥។ រូបថត: RFA
ទន្ទឹមនឹង​នេះ គ.ជ.ប ក៏បាន​ត្រៀមរួច​ជាសេ្រច​ហើយ​នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​សន្លឹក ឆ្នោត​ទៅកាន់​កន្លែង សុវត្ថិភាព ក្នុង​ករណី​ប្រធាន​ស័ក្ដិ​កើតឡើង​នៅតាម​ការិយាល័យ​បោះឆ្នោត​ណាមួយ។

យោងតាម​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យដឹង​ថា ចាប់ពី​ថ្ងៃទី១ ដល់ ៤​មិថុនា ឆ្នាំ​២០១៧ ដែលត្រូវ​នឹង​ថ្ងៃបោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី​៤ ភ្លៀងអាច​នឹង​ធ្លាក់​រាយប៉ាយ​ពីតិច​ទៅ​បង្គួរ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;