ប្រជាពលរដ្ឋ​នៅ​អគារ​ប៊ូឌីញ ៤៣៦​គ្រួសារ បាន​ព្រមព្រៀង​លក់ផ្ទះ​ឲ្យ​ក្រុមហ៊ុន Arakawa របស់​ជប៉ុន

  • 2017-05-29 12:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រកាស​ថា ប្រជា​ពលរដ្ឋ​ដែលជា​ម្ចាស់​ចំណែក​ឯកជន នៃ​អគារ​សហ​កម្មសិទ្ធិ "អគារ​ប៊ូឌីញ ស" ចំនួន ៤៣៦​នាក់ ស្មើនឹង ៨៨,៤៣% បាន​ចុះ​កិច្ចសន្យា​រួចរាល់​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ហើយ។ ចំនួន​នេះ គឺ​គិត​ចាប់ពី​ថ្ងៃទី​១២ ខែ​ឧសភា ដល់ត្រឹម​ព្រឹកថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៧។

របាយការណ៍​របស់​ក្រសួង​ដែនដី បាន​ឲ្យដឹងថា ចំនួន​ម្ចាស់​ចំណែក​ឯកជន​ដែលបាន​ណាត់​ជួប​រួច មាន​១៥គ្រួសារ ស្មើនឹង​៣,០៤%។ ចំនួន​ម្ចាស់​ចំណែក​ឯកជន​ដែល​មិនទាន់​សម្រេច​ចិត្ត គឺមាន ៤១​គ្រួសារ ស្មើ​នឹង ៨,៣១%។ ចំនួន​សរុប​ម្ចាស់​ឯកជន​ដែលបាន​ចុះ​កិច្ច​សន្យា​លក់​ទិញ និង​ចំនួន​ម្ចាស់​ចំណែក​ឯកជន​ដែលបាន​ណាត់រួចមាន​៤៥១​គ្រួសារ ស្មើនឹង​៩១,៤៨%។

សូម​ជម្រាប​ថា ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ពី៧០ ទៅ ៨០លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើការ​អភិវឌ្ឍ​អគារប៊ូឌីញ ស នៅនឹង​កន្លែង គឺ​សាងសង់​អគារ​កម្ពស់​២១ជាន់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;