ចិន៖ បុរស​ម្នាក់​កាន់​កាំបិត ដើរចាក់​សម្លាប់​មនុស្ស

  • 2017-05-29 13:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​ម្នាក់​អាយុ ៣០​ឆ្នាំ បាន​កាន់​កាំបិត​មួយ រួច​ដើរ​ចាក់​សម្លាប់​មនុស្ស ដែល​ធ្វើឱ្យ​មនុស្ស ២នាក់​បានស្លាប់ និង​របួស ១៨​នាក់ នៅខេត្ត Guizhou ភាគខាងត្បូង​ប្រទេស​ចិន។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា​ម្សិលមិញ។

រូបតំណាង
ឃាតករ​នេះ ត្រូវ​ចាប់ខ្លួន​បាន និង​បញ្ជូន​ទៅកាន់​មន្ទីរ​ឃុំឃាំង ដើម្បី​ធ្វើការ​ស៊ើប​អង្កេត។ ឪពុក​របស់​ជន​សង្ស័យ បាន​និយាយ​ថា កូនប្រុស​របស់​គាត់ មាន​ជំងឺ​ផ្លូវចិត្ត​ជា​យូរមក​ហើយ។

សូម​រំលឹក​ថា កាល​ពីខែ​មករា ឆ្នាំ២០១៧ ក៏មាន​ករណី​បុរស​ម្នាក់ បានចាក់​កាំបិត​ទៅលើ​សិស្ស នៅ​សាលា​មតេយ្យ​មួយ​កន្លែង​ក្នុងតំបន់ Guangxi ផងដែរ ដែល​បណ្តាល​ឱ្យសិស្ស ១១នាក់​បាន​រងរបួស៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;