Mourinho បង្វែរ​រ៉ាដា​ចេញ​ពី Griezmann ទៅ​រក​ខ្សែ​ប្រយុទ្ធ​៣នាក់​ផ្សេងទៀត

  • 2017-06-02 09:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jose Mourinho អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United បាន​បង្វែរ​ចំណាប់​អារម្មណ៍​ចេញពី Antoine Griezmann របស់​ក្លឹប Atletico Madridដោយ​ងាក​ទៅ​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ​ផ្សេង ៣រូប​ទៀត គឺ Romelu Lukaku របស់ Everton, Alvaro Morata របស់ Real Madrid និង Andrea Belotti របស់​ក្លឹប​អ៊ីតាលី Torino។

ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី​បន្ថែម​នេះ គឺ​ដើម្បី​ជំនួស​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Zlatan Ibrahimovic ដែល​មិន​ទាន់​ជា​ពី​របួស។

គួរ​បញ្ជាក់​ផង​ដែរថា ការ​ដកចិត្ត​ចេញ​ពី Griezmann គឺ​ក្រោយ​ពី​ក្លឹប Atletico Madrid ចាញ់​បណ្ដឹង​ឧទ្ធរណ៍​នៅ​តុលាការ​កីឡា ពោល​គឺ​ក្លឹប​នេះ​មិន​អាច​ទិញ​ដូរ​កីឡាករ​បាន​នោះ​ទេ រហូត​ដល់​ខែមករា ឆ្នាំ២០១៨ ក្រោយ​បំពាន​លើ​ច្បាប់​នៃ​ការ​ទិញ​កីឡាករ​មិន​គ្រប់​អាយុ​នាពេល​កន្លងមក។

ត្រួសៗ​ពី​គោលដៅ​ថ្មី​របស់ Man Utd៖

  • Romelu Lukaku (បែលហ្សិក) អាយុ ២៤ឆ្នាំ ស៊ុត​បញ្ចូល​ទី ២៦គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣៩ប្រកួត​ឲ្យ Everton រដូវកាល​នេះ
  • Alvaro Morata (អេស្ប៉ាញ) អាយុ ២៤ឆ្នាំ ស៊ុតបញ្ចូល​ទី ២០គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤២ប្រកួត​ឲ្យ Real Madrid រដូវកាល​នេះ
  • Andrea Belotti (អ៊ីតាលី) អាយុ ២៣ឆ្នាំ ស៊ុតបញ្ចូលទី ២៨គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣៨ប្រកួត​ឲ្យ Torino រដូវកាល​នេះ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;