ជំនន់​ទឹកភ្លៀង ជន់​លិច​ផ្លូវ​ជាតិ​លេខ​​៥ នៅ​ប៉ោយប៉ែត

  • 2017-06-06 01:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណាត់​ផ្លូវ​ជាតិ​លេខ៥ ប្រមាណ​ជិត ៣០០​ម៉ែត្រ ត្រូវ​បាន​ទឹកជំនន់​ជន់​លិច ផ្ដើម​ចេញ​ពី​ជំនន់​ទឹក​ភ្លៀង មួយ​ផ្នែក​ហូរ​មក​ពី​ប្រទេស​ថៃ និង​ទឹក​ភ្លៀង​នៅ​ប៉ោយប៉ែត ព្រម​ទាំង​ដោយសារ​បាក់​ទំនប់​អាង​ស្តុក​ទឹក​ដ៏​ធំ របស់​លោក​ឧកញ៉ា កុក អាន។

ប៉ុន្តែ​បន្ទាប់ពី​អាជ្ញាធរ​សម្រេច​កាយ​ប្រឡាយ​បង្ហូរទឹក​ទៅកាន់​កន្លែង​ផ្សេង ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​ស្រក​ទៅវិញ​ហើយ។

សូម​បញ្ជាក់​ថា ក្នុង​ពេល​ជន់​លិច​ផ្លូវ​ជាតិ​លេខ​៥ នៅ​ប៉ោយប៉ែត កាលពី​យប់​ថ្ងៃ​ទី​០៥ ឧសភា ម្សិលមិញ ចរាចរណ៍​រថយន្ត​តូច​ធំ​ត្រូវ​បាន​សមត្ថកិច្ច បិទ​ជា​បណ្ដោះ​អាសន្ន ព្រោះ​អាច​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ និង​ដើម្បី​បញ្ចៀស​ការ​ខូចខាត​ផ្លូវ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;