រុស្ស៊ី ដាក់​ម៉ាស៊ីន​លក់ LIKE សម្រាប់ Instagram នៅ​ផ្សារ​ទំនើប

  • 2017-06-08 07:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ាស៊ីន​លក់ LIKE ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​មួយ​នៅ​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​អ្នក​សារព័ត៌មាន​រុស្ស៊ី Alexey Kovalev កាល​ពី​ពេល​ថ្មីៗ​នេះ។

ម៉ាស៊ីនបង្កើត LIKE

ម៉ាស៊ីន​នេះ អាច​បង្កើត LIKE ក្នុង Instagram បាន​ចំនួន ១០០ Likes ដោយ​ចំណាយ ០,៩០ ដុល្លារ ឬ បង្កើត​ចំនួន Follower បាន​ចំនួន ១០០ នាក់ ដោយ​ចំណាយ​ត្រឹម​តែ ១,៧៥ ដុល្លារ​ប៉ុណ្ណោះ។

​ក្រុមហ៊ុន​​ដែល​បង្កើត​ម៉ាស៊ីន​ Kiosk នេះ​ឡើង ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​មាន​ប្រភព​នៅ​ឥណ្ឌា​។ ចំណែក​ក្រុម​អ្នក​បង្កើត​ប្រព័ន្ធ​សម្រាប់​បង្កើត LIKE មាន​ប្រភព​នៅ​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល​៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;