លោក Leonardo រំពឹង​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​បាល់ទាត់​កម្ពុជា​ពី​បច្ចុប្បន្ន​តទៅ

  • 2017-06-12 22:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក Leonardo Vitorino បាន​អះអាង​ថា កម្ពុជា​កំពុង​ចាប់ផ្ដើម​គម្រោង​ថ្មី​មួយ ដើម្បី​កែប្រែ​ប្រវត្តិសាស្ត្រ និង​អភិវឌ្ឍ​វិស័យ​បាល់ទាត់​របស់​ខ្លួន ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ការ​លើក​ឡើង​នេះ ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ជំនួប​រវាង​កម្ពុជា ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន នា​ម៉ោង ៦:៣០ នាទី ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មិថុនា នេះ។

ឆ្លើយ​នឹង​សំណួរ​របស់​ក្រុម​អ្នកកាសែត អំពី​បរាជ័យ ៣​ប្រកួត​ចុងក្រោយ​ក្រោម​ការ​ដឹកនាំ​របស់​លោក អតីត​គ្រូ​បង្វឹក​ក្រុម Lanexang United បាន​និយាយ​ថា ការ​មក​ដឹកនាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​គឺ​ជា​ការ​ចាប់ផ្ដើម​ថ្មី​មួយ​របស់​លោក ជាមួយ​សមាជិក​នៃ​សហព័ន្ធ​បាល់ទាត់​កម្ពុជា ដើម្បី​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣។

លោក​ពន្យល់​ថា ​ក្រុម​រហស្សនាម​គោព្រៃ​កម្ពុជា ភាគច្រើន​ប្រកួត​ឈ្នះ​ត្រឹមតែ​ក្រុម​ដែល​មាន​កម្រិត​ ឬ ចំណាត់​ថ្នាក់ FIFA Ranking ទាប​ជាងខ្លួន​តែប៉ុណ្ណោះ។ ដូច្នេះ ការ​អភិវឌ្ឍ​សមត្ថភាព​បន្ថែម​ទៀត គឺជា​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​ការ​ដឹកនាំ​របស់​លោក សម្រាប់​ការ​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​បាល់ទាត់​កម្ពុជា ដោយ​ការ​ពង្រឹង​កម្រិត​លេង​របស់​កីឡាករ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;