អ្នក​ដែលប្តឹង​លោក ខឹម វាសនា នោះ ត្រូវបាន​តុលាការ​កោះហៅ

  • 2017-06-19 09:24:15
  • ចំនួនមតិ

ចន្លោះមិនឃើញ

តុលាការ​បានចេញ​ដីកា​កោះហៅ លោក សុច សឿង ដែលជា​ដើម​បណ្តឹង​ក្នុងការ​ប្តឹង​លោកខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ឱ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ​២០១៧។ ការកោះ​ហៅនេះ គឺ​ដើម្បី​ឱ្យ លោក សុច សឿង ឆ្លើយ​បំភ្លឺ​អំពី​ដំណើរ​រឿង​ដែល​បាន​ប្តឹង លោក ខឹម វាសនា ពី​បទជេរ​ប្រមាថ​ជា​សាធារណៈ (តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម)។

លោក ចិន ថុន អគ្គ​លេខា​ធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានថ្លែង​ប្រាប់​ខ្លីៗ​ថា LDP បង្កើត​មក​ដើម្បី​ជួយខ្មែរ ហើយ​ក៏មិន​ដែលជេរ​ប្រមាថ​ប្រជា​ពលរដ្ឋ និង​ពូជសាសន៍​ឯង​ដែរ។ ចំពោះ​សំឡេង របស់​លោក ខឹម វាសនា នោះ គឺ​ត្រូវបាន​គេ​កាត់​ត​សំឡេង។ លោក​បន្ត​ថា គណបក្ស​បាន​បង្ហោះ​វីដេអូ​ពេញ នៃ​ខ្លឹមសារ​ដែល​លោក ខឹម វាសនា បាន​និយាយ​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​កាត់ត​សំឡេង​នោះហើយ។

លោក ចិន ថុន នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

ទាក់ទង​នឹងការ​ប្តឹង​ប្រមុខ​បក្ស LDP នោះ លោក ចិន ថុន បាន​បញ្ជាក់​ថា សម្រាប់​ជំហរ​របស់​គណបក្ស​ គឺឱ្យគេ​ប្តឹងមុន ហើយ​គណបក្ស​ដើរ​តាមក្រោយ៕


អត្ថបទ៖ សំភី