និស្សិត​អាមេរិក​ដែល​ត្រូវ​ដោះលែង​ពី​កូរ៉េខាងជើង ស្លាប់​ហើយ

  • 2017-06-19 23:00:41
  • ចំនួនមតិ

ចន្លោះមិនឃើញ

និស្សិត​អាមេរិក ឈ្មោះ Otto Warmbier អាយុ ២២​ឆ្នាំ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​កាលពី​សប្ដាហ៍​មុន បាន​ស្លាប់ បន្ទាប់ពី​ជាប់​ឃុំឃាំង​អស់​រយៈពេល ១៥ខែ​នៅ​កូរ៉េខាងជើង។

ក្រោយពី​ការ​ដោះលែង Otto Warmbier បាន​ស្ថិត​ក្នុង​សភាព​ទទួល​រង​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ធ្ងន់ធ្ងរ។ ស្ថានភាព​របស់​គេ​ត្រូវ​បាន​ឲ្យដឹង​ថា បាន​កើត​ឡើង​រយៈ​ពេល ១ឆ្នាំ​មកហើយ។ ចំពោះ​បញ្ហា​នេះ គ្រួសារ Warmbier បាន​ស្ដី​បន្ទោស​កូរ៉េ​ខាងជើង ពី​ការ​ធ្វើ​ទារុណកម្ម​មកលើ​កូន​ប្រុស​របស់​ពួកគេ​អំឡុង​ពេល​ឃុំ​ខ្លួន​នៅ​ទីនោះ។ ក្នុង​សភាព​បែប​នេះ និស្សិត​ដដែល​មិន​អាច​និយាយ មើល​ឃើញ និង ឆ្លើយតប​បានឡើយ។

យ៉ាងណាមិញ Otto Warmbier បាន​ទទួល​មរណភាព កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ នៅ​ទីក្រុង Cincinnati រដ្ឋ Ohio សហរដ្ឋ​អាមេរិក។ គួរ​បញ្ជាក់​ថា កូរ៉េខាងជើង​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ Warmbier បន្ទាប់ពី​រូបគេ​បាន​លួច​សេចក្ដី​បិទ​ប្រកាស​មួយ​ពី​ក្នុង​សណ្ឋាគារ៕

អត្ថបទទាក់ទង


ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.