ចង់​ទស្សនា​ការ​បង្ហាញ OnePlus 5 គួរ​ធ្វើ​បែប​ណា?

  • 2017-06-20 02:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន OnePlus នឹង​ប្រកាស​បង្ហាញ OnePlus 5 ជា​ផ្លូវ​ការ នៅ​ម៉ោង ១១ យប់​នេះ។ ដើម្បី​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្សាយ​អំពី​ព្រឹត្តិការណ៍​មួយ​នេះ សូម​ចុច​ត្រង់ Link នេះ។

ស្មាតហ្វូន​នេះ​ត្រូវ​បាន​ប្រៀបធៀប​ជាមួយ iPhone 7 Plus ដោយ​សារ​មាន​រូបរាង​ស្រដៀង​គ្នា​ជា​ច្រើន។ តាម​ការ​លេច​ធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម Weibo បាន​បង្ហាញ​ថា OnePlus 5 នឹង​ចេញ​ចំនួន ២​ប្រភេទ គឺ​ប្រភេទ​ដែល​មាន RAM ទំហំ 6GB អង្គ​ផ្ទុក​ទិន្នន័យ 64GB និង​ប្រភេទ RAM 8GB ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ 128GB ។

រីឯ​តម្លៃ គឺ​ចាប់​ពី​ប្រហែល ៤៨០ ដុល្លារ នៅ​សហរដ្ឋ​អាមេរិក, ៦១០ ដុល្លារ នៅ​អឺរ៉ុប និង ៥១០ ដុល្លារ នៅ​ឥណ្ឌា៕

ប្រភព៖ NDTV ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;