Samsung សម្រេច​ប្ដូរ​ថ្ងៃ​ចេញ Note 8 ឲ្យ​បាន​មុន iPhone 8

  • 2017-06-20 07:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sammobile បាន​ឲ្យ​ដឹង​ថា Samsung នឹង​បញ្ចេញ​ស្មាតហ្វូន​កំពូល Note 8 នា​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា IFA 2017 ក្នុង​រដ្ឋធានី Berlin ប្រទេស​អាល្លឺម៉ង់។ ប្រសិន​បើ​ប្រៀបធៀប​នឹង Note 7 ឆ្នាំ​មុន Samsung បាន​ពន្យារ​ពេល​ចេញ​ត្រកូល Note ជំនាន់​ថ្មី ជិត​១​ខែ​ឯណោះ ពោល​គឺ Note 7 ចេញ​នៅ​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០១៦។

ពី​មុន Samsung គ្រោង​នឹង​ដាក់​បង្ហាញ Note 8 នៅ​ខែ​កញ្ញា ប៉ុន្តែ Apple ដែល​ជា​គូ​ប្រជែង គ្រោង​នឹង​ចេញ iPhone ស៊េរី​ថ្មី នៅ​ខែ​កញ្ញា​ដូច​គ្នា។ ហេតុ​ដូច្នេះ​ហើយ Samsung សម្រេច​ផ្លាស់ប្ដូរ​មក​ត្រឹម​ខែ​សីហា​វិញ។

Note 8 នឹង​មាន​ទំហំ​អេក្រង់ ៦,៣​អ៊ីញ ជា​ប្រភេទ Infinity, ការ​បន្ថែម​មុខងារ​ខ្លះៗ​លើ​ប៊ិច S Pen, កាមេរ៉ា​ភ្លោះ, មុខងារ Bixby និង​មុខងារ​ស្កេន​ក្រយៅ​ដៃ​នៅ​​តួ​ខ្នង​ខាង​ក្រោយ៕

អត្ថបទ​ពាក់ព័ន្ធ៖

ប្រភព៖ Sammobile ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;