ភ្លៀង​នឹង​បន្ត​ធ្លាក់​ ២ថ្ងៃ​ទៀត នៅ​ទូទាំង​ប្រទេស

  • 2017-06-20 08:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ នៅ​ទូទាំង​ប្រទេស រហូត​ដល់​ថ្ងៃ​ទី២២ ខែមិថុនា។

អាកាសធាតុ​បែប​នេះ គឺ​ដោយសារ​កម្ពុជា បាន​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់​មូសុង​និរតី​ខ្សោយ និង​ជ្រលង​សម្ពាធ​ទាប​ខ្សោយ។

ចំណែក​សីតុណ្ហភាព​វិញ នៅ​ថ្ងៃ​ទី២០ ខែមិថុនា​នេះ មាន​ចន្លោះ​ពី ៣១អង្សារសេ ទៅ ៣៤អង្សារសេ​នៅ​ពេល​រសៀល និង​ចន្លោះ​ពី ២២ ទៅ ២៥អង្សារ​នៅ​ពេល​យប់។ នេះ​បើ​យោង​តាម​វិបសាយ​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម៕​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;