តើអភិបាល​ថ្មី ​នៃ​រាជធានី-ខេត្ត​ទាំង​៤ ចូល​កាន់​តំណែង​ថ្ងៃណា?

  • 2017-06-20 09:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានី-ខេត្ត​ចំនួន ៤ ត្រូវ​ប្ដូរ​តំណែង​អភិបាល ដែល​មាន​ រាជធានីភ្នំពេញ កំពង់ចាម កោះកុង និង​ត្បូងឃ្មុំ។ តើ​អភិបាល​ថ្មី​ទាំង៤រូប នឹង​ចូល​កាន់​តំណែង​​ជា​ផ្លូវការ នៅ​ពេល​ណា?

  • លោកឃួង ស្រេង នឹង​ត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជាអភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុជាតិវង្ស នៅ​រសៀលថ្ងៃ​​ទី២៨ ខែមិថុនា ឆ្នាំ២០១៧។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក​មាន ចាន់យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី២០ ខែមិថុនា​នេះ។
លោក ឃួង ស្រេង
- លោក គួច ចំរើន នឹងត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជាអភិបាល​ខេត្ត​កំពង់ចាម នៅ​រសៀល **​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។**
លោក គួច ចំរើន
  • លោក លី ឡេង នឹង​​ត្រូវ​​ប្រកាស​​ចូល​កាន់​​តំណែង​​ជាអភិបាល​​ខេត្ត​ត្បូងឃ្មុំ នៅព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។
លោក លី ឡេង
  • លោកស្រី មិថុនា ភូថង នឹងត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជាអភិបាល​ខេត្តកោះកុង នៅ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
លោកស្រី មិថុនា ភូថង

ពិធីប្រកាស​ឡើង​កាន់​តំណែង​របស់​អភិបាល​ខេត្ត-រាជធានី​ទាំង​៤រូប​ខាងលើ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ៕

ចុចអាន​អត្ថបទទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;