កងទ័ព​អ៊ីរ៉ាក់ ឡោមព័ទ្ធ​តំបន់​ចុងក្រោយ​របស់​ក្រុម IS នៅក្រុង​មូស៊ុល​ហើយ

  • 2017-06-21 06:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​អ៊ីរ៉ាក់ បាន​ដណ្តើម​កាន់កាប់​សង្កាត់ al-Shifaa កាលពី​ថ្ងៃទី២០​មិថុនា មានន័យថា កងទ័ព​អ៊ីរ៉ាក់ បាន​ឡោមព័ទ្ធ Old City ដែលជា​តំបន់​ចុងក្រោយ​របស់​ក្រុម IS នៅក្នុង​ក្រុង​មូស៊ុល។

សមរភូមិ ដណ្តើម​យក​តំបន់ Old City គឺជា​កន្លែង​ដែល​ប្រយុទ្ធគ្នា​មាន​ការ​ស្លាប់​ច្រើន​បំផុត នៃ​យុទ្ធនាការ​ដណ្តើម​ក្រុង Mosul របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ ជាង ៨ខែ​មកនេះ។

កាលពីចុង​សប្តាហ៍​កន្លងទៅ អាជ្ញាធរ​អ៊ីរ៉ាក់ បាន​ទម្លាក់​ខិត្តបណ្ណ នៅក្រុង​មូស៊ុល ផ្តល់​ដំណឹង​ឱ្យជន​ស៊ីវិល កុំឱ្យ​ចាកចេញ​ពីក្រុង និងបាន​ផ្តល់​ជម្រើស​ឱ្យ​ក្រុម IS ថា តើ​យក «ការ​ចុះចាញ់» ឬ «ស្លាប់» ក្រោយ​ពេល កងទ័ព​អ៊ីរ៉ាក់ បានចាប់​ផ្តើម​វាយលុក​ចូល Old City។

អង្គការ​អន្តរជាតិ បាន​បង្ហាញ​ពីការ​ព្រួយ​បារម្ភ​ថា មានជន​ស៊ីវិល​ជាង ១០ម៉ឺន​នាក់ (ជាងពាក់​កណ្តាល​ជាក្មេង) កំពុង​ជាប់នៅ​ក្នុង​តំបន់​នេះ​នៅឡើយ ដោយ​ពួកគេ​ខ្វះ​អាហារ ទឹក ថ្នាំ​ពេទ្យ និងគ្មាន​អគ្គិសនី​ប្រើប្រាស់៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;