អត្តពលិក​កម្ពុជា ៥រូប​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ Facebook

  • 2017-06-26 07:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មក​ទល់​ថ្ងៃ​ទី២៦ ខែ​មិថុនា ​ឆ្នាំ២០១៧ នេះ ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ធំ​ជាងគេ​លើ​ពិភពលោក Facebook បាន​ទទួល​ស្គាល់​គណនី ឬ ទំព័រ​ផ្លូវការ​របស់​អត្តពលិក​កម្ពុជា ចំនួន ៥​រូប​ហើយ។

អត្តពលិក​ទាំងនោះ មាន​ដូចជា

  • ទំព័រ Facebook របស់​វីរ​កីឡា​ការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី (Page: Sorn Seavmey)
  • ទំព័រ និង​គណនី របស់​កីឡាករ​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម Fujieda MYFC ចាន់ វឌ្ឍនាកា (Page: Chan vathanaka CV11; Account: Chan Vathanaka)
  • គណនី របស់​កីឡា​ការិនី​ហែលទឹក​កម្ពុជា ហែមថុន វិទីនី (Account: Vitiny Hemthon)
  • គណនី របស់​កីឡា​ការិនី​ល្បុក្កតោ និង MMA សំ ថារ័ត្ន (Page: Tharoth Sam)
  • គណនី របស់​កីឡាករ​ប្រដាល់​សេរី និង MMA ចាន់ រតនា (Page: CHAN Rothana)៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;