ឪពុក​របស់ Jose Mourinho ទទួល​មរណភាព​ហើយ

  • 2017-06-26 09:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាត់ការ​ទូទៅ​ក្លឹប Manchester United លោក Jose Mourinho បាន​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក ដែល​មាន​រូបលោក​កាល​នៅ​ពី​ក្មេង ជាមួយ​ឪពុក​របស់​ខ្លួន នៅ​ក្នុង​បណ្ដាញ​សង្គម Instagram បន្ទាប់ពី​លោក​បាន​លាចាក​លោក កាល​ពី​ម្សិលមិញ នៅ​អាយុ ៧៩​ឆ្នាំ។

លោក Jose Manuel Mourinho Felix មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ខែ​មក​ហើយ។ សព​របស់​លោក​នឹង​ត្រូវ​បញ្ចុះ នា​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០១៧ ស្អែក​នេះ។

ឪពុក​របស់​អ្នកចាត់ការ​ទូទៅ​ក្លឹប​បិសាច​ក្រហម​ខាងលើ ធ្លាប់​ជា​កីឡាករ​បាល់ទាត់​នៅ​ក្រុម Vitoria Setubal និង Beleneses ដោយ​បង្ហាញ​ខ្លួន​បាន​ចំនួន ២៧៤​លើក ចន្លោះ​ពី​ឆ្នាំ១៩៥៥ ដល់ ១៩៧៤ នៅ​លីគ​បាល់ទាត់​ប្រទេស​ព័រទុយហ្គាល់។ លោក​​លេង​តួនាទី​ជា​អ្នកចាំទី។

លោក Felix បាន​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់ រួច​ឈោង​យក​មុខតំណែង​ជា​គ្រូ​បង្វឹក​នៅ​ក្លឹប​មួយ​ចំនួន​នៅ​ប្រទេស​ព័រទុយហ្គាល់។ លោក​ក៏​ធ្លាប់​ជួយ​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​លីគ​លំដាប់​ទី​ពីរ បាន ៤​លើក​ផងដែរ៕

លោក Jose Mourinho និងឪពុក

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;