"មិត្ត​ស្រី​ក្រៅ​ម៉ោង" ការងារ​កំពុង​ពេញ​និយម​ខ្លាំង​នៅ​ហុងកុង

  • 2017-06-28 03:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេវាកម្ម​ជួល​មិត្ត​ស្រី​ក្រៅ​ម៉ោង កំពុង​ផ្ទុះ​ឡើង​ខ្លាំង នៅ​ហុងកុង តាម​រយៈ​បណ្ដាញ​សង្គម (Facebook & Instagram) ដែល​តម្លៃ​ជួល​មាន​ចាប់​ពី ១២​ដុល្លារ ដល់​ទៅ ៥១២​ដុល្លារ។

សិស្ស​ស្រី​ម្នាក់​ឈ្មោះ Jo វ័យ​១៦​ឆ្នាំ បាន​សម្រេច​ប្រឡូក​ក្នុង​វិស័យ​ការងារ​ជា​មិត្ត​ស្រី​ក្រៅ​ម៉ោង ដោយ​បាន​បង្កើត​គណនី Instagram មួយ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ក្នុង​គោល​បំណង​ចង់​សន្សំ​ប្រាក់​ឲ្យ​បាន​គ្រប់ ៥ ១០០​ដុល្លារ ដើម្បី​ទិញ​ឧបករណ៍​ភ្លេង​ក្នុង​ក្ដី​ស្រមៃ​របស់​នាង។ Jo បាន​ប្រាប់​ឲ្យ​ដឹង​ថា អតិថិជន​របស់​នាង មាន​វ័យ​ប្រមាណ​ពី ២៥​ឆ្នាំ ដល់ ៣៥​ឆ្នាំ ហើយ​ជា​ប្រភេទ​មនុស្ស​ដែល​ឯកោ ឬ​ក៏​ទើប​បែក​ពី​មិត្ត​ស្រី។

កញ្ញា Jo សិស្ស​វិទ្យាល័យ វ័យ​១៦​ឆ្នាំ
ទោះ​ជា​មាន​ការងារ​ប្លែក​ពី​គេ Jo នៅ​តែ​អះអាង​ថា អ្នក​ដែល​លក់​សេវាកម្ម​ធ្វើ​ជា​មិត្ត​ស្រី​ក្រៅ​ម៉ោង​នេះ មិន​មែន​សុទ្ធ​តែ​លក់​ខ្លួន​ប្រាណ​ឲ្យ​គេ​នោះ​ទេ។ តួ​យ៉ាង​ដូច​ជា​ខ្លួន​នាង​ជាក់ស្ដែង ដែល​ធ្លាប់​ត្រូវ​អតិថិជន​ផ្ដល់​តម្លៃ​ឲ្យ ២៥០​ដុល្លារ ដើម្បី​រួមភេទ​ជាមួយ តែ​ត្រូវ​នាង​បដិសេធ។ Jo បញ្ជាក់​ថា ការងារ​នេះ​ពិត​ជា​មាន​គ្រោះថ្នាក់​ណាស់ ដូច្នេះ​រាល់​ពេល​ទៅ​ក្រៅ​ជាមួយ​អតិថិជន Jo តែង​សិក្សា​ឲ្យ​បាន​ច្បាស់​ថា គេ​ជា​មនុស្ស​គួរ​ទុក​ចិត្ត​បាន ឬ​ក៏​យ៉ាង​ណា។ បន្ថែម​ពី​នេះ នាង​ប្រាប់​ថា នៅ​ពេល​គ្រប់​ចំនួន​លុយ​ដែល​នាង​ចង់​បាន នាង​នឹង​ឈប់​ធ្វើ​ការងារ​នេះ​ភ្លាម។

បើ​ទោះ​ជា​មាន​ប្រជាប្រិយភាព​ក៏​ពិត​មែន ការងារ​ជា​មិត្ត​ស្រី​ក្រៅ​ម៉ោង ក៏​ទទួល​បាន​ការ​រិះគន់​ប្រមាថ​ជា​ច្រើន​ដែរ ជា​ពិសេស​តាម​រយៈ​បណ្ដាញ​សង្គម ដែល​បាន​ចោទ​ថា អ្នក​ដែល​ធ្វើ​ការងារ​នេះ​សុទ្ធ​តែ​ជា​អ្នក​លក់​ខ្លួន​ប្រាណ ច្រើន​ជាង​ទំនាក់​ទំនង៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;