នៅ​កម្ពុជា ​បាល់​ទះ ​ជា​កីឡា​ពេញ​និយម​ទី​៣ បន្ទាប់​ពី​បាល់ទាត់​និង​ប្រដាល់

  • 2017-07-05 07:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​កីឡា​បាល់ទាត់​និង​កីឡា​ប្រដាល់​មក គឺ​មាន​តែ​បាល់ទះ​ប៉ុណ្ណោះ ​ដែល​ជា​ប្រភេទ​កីឡា​ពេញ​និយម​និង​មាន​អ្នក​លេង​ច្រើន​ជាង​គេ​។

បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ប្រភេទ​កីឡា​ពេញ​និយម​ជាង​គេ​នៅ​កម្ពុជា ​មាន​តែ​បាល់ទាត់​និង​ប្រដាល់​នេះ​ឯង។ ដោយ​ឡែក​បើ​និយាយ​ពី​ប្រភេទ​កីឡា​ពេញ​និយម​បន្ទាប់​នោះ គឺ​មាន​តែ​កីឡា​បាល់ទះ ​ព្រោះ​ទៅ​ដល់​ណា​ក៏​មាន​អ្នក​លេង​បាល់ទះ​ដែរ។ ដូច្នេះ ​កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​នេះ​បន្ថែម​ទៀត ដើម្បី​អាច​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ទៀត​បាន។ ខណៈ​ដែល​កីឡាករ ​និង​អ្នក​ចូល​ចិត្ត​បាល់ទះ​ក៏​មាន​ច្រើន​ស្រាប់​ដែរ។

លោក ថោង ខុន (កណ្ដាល)

វិស័យ​បាល់ទះ​នៅ​កម្ពុជា​បច្ចុប្បន្ន​ឃើញ​ថា​មាន​ការ​រីក​រាលដាល​ច្រើន ដោយ​មាន​ទាំង​ការ​ប្រកួត​បាល់ទះ​លើ​ក្ដារ ​និង​បាល់ទះ​លើ​ឆ្នេរ​។ វិញ្ញាសា​ទាំង​ពីរ​នេះ តែងតែ​មាន​ព្រឹត្តិការណ៍​ធំ​ៗ​ប្រចាំ​ឆ្នាំ​រហូត ​ហើយ​ការ​ចូល​រួម​ក៏​មាន​ច្រើន​ដែរ ទោះបីជា​នៅ​កម្ពុជា​ក្លឹប​បាល់ទះ​ធំ​ៗ​មិន​សូវ​មាន​ច្រើន​ក៏​ដោយ។

យ៉ាងណាមិញ ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ពេល​ខាង​មុខ​នេះ ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏​បាន​ដាក់​បញ្ចូល​កីឡា​បាល់ទះ​ចូល​ក្នុង​បញ្ជី​ដែល​កម្ពុជា​បញ្ជូន​ទៅ​ប្រកួត​ប្រជែង​យក​មេដាយ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;