សៀង ចន្ធា បង្ហើប​ពី​ចំណុច​ខ្វះខាត​របស់​ U15

  • 2017-07-08 02:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ដែល​មាន​ប្រភព​ពី​ខេត្ត​កោះ​កុង​ សៀង​ ចន្ធា​ បាន​បង្ហើប​ថា ​កីឡាករ​មួយ​ចំនួន​នៃ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​ ១៥ឆ្នាំ​ នៅ​មាន​ចំណុច​ខ្វះ​ខាត​ផ្នែក​បច្ចេកទេស​ ទាំង​លើ​ការ​គ្រប់គ្រង​ និង​បញ្ជូន​បាល់​។​ ការ​លើក​ឡើង​នេះ​ បាន​ធ្វើ​ឡើង​​មុន​ការ​ចាកចេញ​របស់​ក្រុម​ U15 កម្ពុជា​ ទៅ​ប្រកួត​ពាន​រង្វាន់​ AFF U15 Youth Championship ​នៅ​ប្រទេស​ថៃ​។

​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ​ប្រាប់​ថា​៖ «​ការ​ទប់​ប៉ះ​របស់​គាត់​យឺត​ គាត់​ចេញ​បាល់​ទាត់​ ខ្លះ​គាត់​មិន​ទាន់​យល់​ច្បាស់​ពី​របៀប​គ្រប់គ្រង​បាល់​ Challenge ​យក​បាល់​ម៉េច​ ហើយ​ពេល​ខ្លះ​គាត់​នៅ​មាន​អារម្មណ៍​ភ័យ​ខ្លាច​តិច​ៗ»

​ការ​ប្រកួត​ខាងលើ​ នឹង​ចាប់​ផ្ដើម​ នា​ថ្ងៃ​ទី​៩ ​ខែ​កក្កដា ​ដល់​ថ្ងៃ​ទី២២ ខែ​កក្កដា​ ​ឆ្នាំ២០១៧។ កម្ពុជា​ ស្ថិតនៅ​ ពូល​ B រួមមាន​ វៀតណាម ទីម័រខាងកើត ម៉ាឡេស៊ី ហ្វីលីពីន និង ព្រុយណេ។

ចំណែក ពូល A មាន​ ថៃ (ម្ចាស់​ផ្ទះ) អូស្ត្រាលី ​ឡាវ​ មីយ៉ាន់ម៉ា ​ឥណ្ឌូណេស៊ី ​និង សិង្ហបុរី​៕

ក្រុម U15 កម្ពុជា (រូបភាព៖ សហព័ន្ធកី​​ឡា​បាល់ទាត់កម្ពុជា)

ប្រភព៖ កីឡាដេលី ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;