ជិត​ប្រឡង​បាក់ឌុប​ហើយ ទាញ​យក​កម្មវិធី​នេះ ពិតជា​មាន​ប្រយោជន៍

  • 2017-07-10 06:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“វិញ្ញាសា​បាក់ឌុប" ជា​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយ ដែល​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​យក​ទៅ​មើល​គំរូ​លំហាត់​ដែល​ធ្លាប់​ចេញ​ពី​ឆ្នាំ​កន្លង​ទៅ បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ចំនួន​ទៀត និង​អាច​ទាញ​យក​បាន​ដោយ​ឥតគិតថ្លៃ​នៅ​លើ Play Store របស់ Android ។

ថ្មីៗ​នេះ កម្មវិធី​ដដែល ត្រូវ​បាន​រចនា​រូបរាង​ថ្មី ស្រួល​ប្រើ​ជាង​មុន និង​មាន​វិញ្ញាសា​ថ្មីៗ​ជា​ច្រើន ជាពិសេស បាន​បន្ថែម​វិញ្ញាសា​ភូមិវិទ្យា និង​ចម្លើយ​សម្រាប់​វិញ្ញាសា​ភាសា​អង់គ្លេស​ថែម​ទៀត​ផង។ ចំណែក App Store របស់ iPhone នឹង​ចេញ​កំណែ Update ដូចគ្នា នៅ​ប្រហែល​ជា ២ ទៅ ៣​ថ្ងៃ​ទៀត។

កម្មវិធី "វិញ្ញាសា​បាក់ឌុប" បង្កើត​ឡើង​ដោយ​លោក ជៀប គន្ធា ដោយ​មាន​ប្រមូល​ផ្ដុំ​រាល់​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ឆ្នាំ​មុន​ៗ ដើម្បី​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ដែល​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នា​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧ ខាងមុខ​នេះ៕

លោក ជៀប គន្ធា

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;