ការ​សាកថ្ម​ពេញ​មួយ​យប់ ប៉ះពាល់​ថ្ម​ទូរសព្ទ​ដែរ​ឬ​ទេ?

  • 2017-07-12 08:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រើប្រាស់​មួយ​ចំនួន និយម​ដោត​សាកថ្ម​ទូរសព្ទ ពេញ​មួយ​យប់ ដោយ​មិន​ដឹង​ថា​ការ​ធ្វើ​ដូច្នេះ​អាច​ប៉ះពាល់​ដល់​ថ្ម​ទូរសព្ទ​នោះ​ទេ។ ​វេបសាយ​ជំនាញ​ខាង​ថ្ម Battery University បាន​បង្ហាញ​ពី​វិធី​ដើម្បី​ជួយ​ឲ្យ​ថ្ម​ទូរសព្ទ​របស់​អ្នក រក្សា​គុណភាព​បាន​យូរ​អង្វែង។

ការ​សាក​ថ្ម​ទូរសព្ទ​ពេញ​មួយ​យប់ ឬ បន្ត​ដោត​សាក​នៅ​ក្រោយ​ពេល​ថាមពល​ពេញ ១០០​ភាគរយ ចាប់ពី​ ៤ម៉ោង​ឡើង​ទៅ គឺ​ជា​ទង្វើ​ខុស​ឆ្គង​មួយ​ដែល​អ្នក​ប្រើប្រាស់​មិន​បាន​ដឹង។ ការ​ធ្វើ​ដូច្នេះ បង្ក​ឲ្យ​គុណភាព​ថ្ម​ប្រភេទ Lithium-ion ដែល​បំពាក់​លើ iPhone និង​ស្មាត​ហ្វូន​ភាគ​ច្រើន​ទៀត ធ្លាក់​ចុះ​និង​ថមថយ​គុណភាព​បន្តិច​ម្ដងៗ ក្នុង​រយៈ​ពេល​យូរ។

ផ្ទុយ​ទៅ​វិញ វេបសាយ​ដដែល​បាន​អះអាង​ថា គេ​មិន​ចាំ​បាច់​សាកថ្ម​ទូរសព្ទ​រហូត​ដល់​ពេញ ១០០ភាគរយ នោះ​ទេ។ ថ្ម Lithium-ion ជា​ប្រភេទ​ថ្ម​ដែល​មិន​ត្រូវ​ការ​សាក​ពេញ​នោះ​ទេ។ ថ្ម​ទូរសព្ទ​នឹង​រក្សា​គុណភាព​ល្អ​ប្រសើរ ប្រសិនបើ​សាក​ក្នុង​រយៈ​ពេល​ខ្លី ជាជាង​សាក​ទុក​ចោល​ច្រើន​ម៉ោង៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;