៨០ ភាគរយ​នៃ Windows Phone បាន​ស្លាប់​បាត់​ហើយ

  • 2017-07-13 08:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​កន្លង​ទៅ​ក្រុមហ៊ុន Microsoft បាន​ប្រកាស​ផ្អាក​ចោល​នូវ​ការ​គាំទ្រ​ប្រព័ន្ធ Windows Phone 8.1 ដែល​ដាក់​ឱ្យ​ប្រើប្រាស់​អស់​រយៈ​កាល ៣ ឆ្នាំ​មក​នេះ។ បច្ចុប្បន្ន​មាន ៨០ ភាគរយ​នៃ​អ្នក​ប្រើប្រាស់ Windows Phone កំពុង​ឈរ​លើ​ជំនាន់ Windows Phone 7/8 និង 8.1 ម្ល៉ោះ​ហើយ​មាន​ន័យ​ថា​ពួក​គេ​នឹង​ពុំ​បាន​ទទួល​បាន​កំណែ Update ថ្មី ក៏​ដូច​ជា​ប្រព័ន្ធ​សុវត្ថិភាព​ពិសេស​ទៀត​ឡើយ។ នៅ​សល់ ២០ ភាគរយ​កំពុង​ប្រើប្រាស់ Windows 10 (​ប្រព័ន្ធ​ប្រតិបត្តិ​ស្មាតហ្វូន Mobile OS) ដែល​វា​អាច​ទទួល​​កំណែ Update ជារឿយៗ​ដដែល។​

ទាក់ទង​នឹង​បរាជ័យ​ក្នុង​ទីផ្សារ​ចេញ​លក់​ស្មាតហ្វូន របាយការណ៍​ប៉ុន្មាន​ថ្ងៃ​មុន​ក៏​បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Microsoft នឹង​មាន​ការ​ជម្រុះ​បុគ្គលិក​រាប់​ពាន់​នាក់​ក្នុង​ក្រុមហ៊ុន​ជា​គោលដៅ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី និង​បង្វែរ​ទៅ​លើ​ការ​អភិវឌ្ឍ​សេវាកម្ម​ Cloud របស់​ខ្លួន​វិញ៕

អត្ថបទពាក់ព័ន្ធ

Microsoft សម្រេច​បញ្ចប់​ជីវិត Windows Phone ជា​ផ្លូវការ​ហើយ!

ប្រភព៖ The Verge ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;