ត្រឹម​តង់ទី១ ក្រុម​ជើងឯក​ថៃ ស៊ុត Cambodian All Stars ៣គ្រាប់

  • 2017-07-16 12:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម SCG Muangthong United របស់​ថៃ បាន​ស៊ុត​បំប៉ោង​សំណាញ់ទី​ក្រុម Cambodian All Stars ៣គ្រាប់ ដោយ​កីឡាករប្រេស៊ីល Leandro Assumpcao ២គ្រាប់ (នាទី៨, ១៥) និង​កីឡាករ​ថៃ Ratchapol Nawanno ១គ្រាប់ (នាទី ២៥)។

លទ្ធផល​បណ្ដោះ​អាសន្ន​ក្នុង​តង់ទី១៖ Cambodian All Stars ០-៣ SCG Muangthong United

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​លោក​គ្រូ Leonardo Vitorino របស់ Cambodian All Stars បាន​ផ្លាស់ប្ដូរ​កីឡាករ​ចេញ​​ដល់ទៅ​១០នាក់ (អត់ដូរ​តែ​អ្នក​ចាំ​ទី ស៊ូ យ៉ាទី ម្នាក់​ប៉ុណ្ណោះ)។ កីឡាករ​ដែល​ប្ដូរ​ចូល គឺ​សុទ្ធ​តែ​ជាកីឡាករ​យុវជន​ក្រោម​អាយុ ២៣ឆ្នាំ​ (U-23) របស់​កម្ពុជា មិន​មាន​កីឡាករ​បរទេស​នោះទេ។

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;