សម្តេច ហ៊ុន សែន ប្រកាស​យកថ្ងៃ​ទី១០​កក្កដា ជា​ថ្ងៃ​អបអរ​ការដាក់​ប្រាសាទ​សំបូរ​ព្រៃគុក ក្នុង​បេតិកភណ្ឌ​ពិភពលោក

  • 2017-07-17 12:02:05
  • ចំនួនមតិ

ចន្លោះមិនឃើញ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​កំណត់​យកថ្ងៃ​ទី១០​កក្កដា ជា​រៀងរាល់​ឆ្នាំ ដើម្បី​​ប្រារព្ធ​ពិធី​​អបអរ​សាទរ នៃការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក ក្នុង​សម្បត្តិ​បេតកភណ្ឌ​ពិភពលោក។ ការ​ប្រកាស​នេះ ធ្វើឡើង​ក្នុង​ពិធី​អបអរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​នឹង​ប្រព្រឹត្ត​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃទី១៧កក្កដានេះ។

ប្រាសាទសំបូរព្រៃគុក

សូម​បញ្ជាក់​ថា «ប្រាសាទ​សំបូរ​ព្រៃ​គុក» ត្រូវ​បាន​អង្គការ​យូណេ​ស្កូ​ សម្រេច​ចុះ​ក្នុង​បញ្ជី​សម្បតិ្ត​បេតិក​ភណ្ឌ​វប្បធម៌​ពិភព​លោក​នៅ​ថ្ងៃទី ៨ ខែ​កក្កដា ឆ្នាំ ២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការបេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី ៤១ នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ៕


អត្ថបទ៖ សំភី