ចាប់ខ្លួន​​មេក្លោង​ជួញដូរ​គ្រឿងញៀន​ជា​ជនជាតិ​ឡាវ និង​ដកហូត​ថ្នាំញៀន​ជាង ១គីឡូ

  • 2017-07-17 12:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉េអឹម​ខេត្ត​ស្ទឹងត្រែង បាន​ចាប់ខ្លួន​មេក្លោង​ជា​ជនជាតិ​ឡាវ ឈ្មោះ ថាវខាំមួន ល:ត:ន:តៃ ភេទប្រុស អាយុ ៥០ឆ្នាំ និង​ដកហូត​ថ្នាំញៀន​ជាង ១​គីឡូក្រាម នៅ​ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ។ ជន​សង្ស័យ​រូបនេះ មាន​មុខ​របរ ធ្វើស្រែ ផ្ទះ​នៅ​ភូមិ​ក:ដាន់(ឃីណាក់) ស្រុក​មឿខូង ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។

លោក​ឧត្តមសេនីយ៍ អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បាន​ឲ្យដឹង​ថា លោកបាន​បញ្ជា​កម្លាំង​ជំនាញ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ត្រង់​ចំណុច​ផ្លូវ​បំបែក​ភូមិ​ណាអូង ឃុំស្រែ​សំបូរ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឺងត្រែង។

លោកបាន​បញ្ជាក់​ថា វត្ថុតាង​ចាប់យក​រួមមាន ថ្នាំញៀន​ប្រភេទ​ម្សៅ​មេតំហ្វេតាមីន ice ចំនួន ០១កញ្ចប់​ធំ ទម្ងន់​សរុប ១០៦៩,៤ គីឡូក្រាម។ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​តាម​នីតិវិធី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;