ថៃ​បន្ត​ជាប់​ពិន័យ​កាត​លឿង​របស់​សហភាព​អឺរ៉ុប លើ​ការ​ជួល​​ពលករ​នេសាទ​ខុសច្បាប់

  • 2017-07-18 02:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រយៈពេល ១៦​ថ្ងៃ ពី​ថ្ងៃ​ទី០១ ដល់​ថ្ងៃ​ទី១៦ ខែ​កក្កដា ២០១៧ ក្រោយ​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ស្ថានភាព​នេសាទ​ដែន​សមុទ្រ​ក្នុង​ប្រទេស​ថៃ សហភាព​អឺរ៉ុប​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​លុប​បំបាត់​សកម្មភាព​នេសាទ​ខុសច្បាប់​របស់​ថៃ។ ប៉ុន្តែ​សហភាព​អឺរ៉ុប​នៅ​តែ​បន្ដ​ពិន័យ​កាត​លឿង​លើ​ប្រទេស​ថៃ​ដដែល លើ​ករណី​ជួល​ពលករ​នេសាទ​ខុសច្បាប់។

ប្រទេស​ថៃ​បាន​ទទួល​ការ​ពិន័យ​កាត​លឿង​ពី​សហភាព​អឺរ៉ុប កាលពី​ឆ្នាំ​២០១៥ ដែល​ការ​ពិន័យ​នេះ អាច​ឈាន​ដល់​ការ​ដាក់​បម្រាម មិន​ឲ្យ​ប្រទេស​ថៃ​នាំចេញ​អាហារ​សមុទ្រ​ទៅ​សហភាព​អឺរ៉ុប ប្រសិន​បើ​រដ្ឋាភិបាល​ថៃ​មិន​ដោះស្រាយ​បញ្ហា​នេសាទ​ខុស​ច្បាប់​លើ​ដែន​សមុទ្រ។

សូម​បញ្ជាក់​ថា ក្រោយ​ការ​ព្រមាន​របស់​សហភាព​អឺរ៉ុប រដ្ឋាភិបាល​យោធា​ថៃ​ប្រើប្រាស់​អំណាច​របស់​ខ្លួន និង​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​នេសាទ ដើម្បី​ដោះស្រាយ​បញ្ហា​នេសាទ​ខុសច្បាប់​នៅ​ដែន​សមុទ្រ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;