ការ​នាំ​ចេញ​ផល​នេសាទ ឆ្នាំ​២០១៧ មាន​ការ​ថយ​ចុះ​ជាង ៦០០​តោន

  • 2017-07-18 03:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទិន្នន័យ​ផល​នេសាទ​របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ នា​អំឡុង​ឆមាស​ទី១ ឆ្នាំ​២០១៧ មាន​ការ​ថយ​ចុះ​ប្រមាណ ៦៥០​តោន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​កសិកម្ម និង​រុក្ខា​ប្រមាញ់។

ផល​នេសាទ​ស្រស់ អនុវត្ត​បាន​ចំនួន ៥ ៣០០​តោន ស្មើ​នឹង ៣៥,៣៣% នៃ​ផែនការ ១៥ ០០០​តោន ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ថយ​ចុះ​ចំនួន ២៥០​តោន។ ចំណែក​ផល​នេសាទ​កែច្នៃ អនុវត្ត​បាន​ចំនួន ៣ ២០០​តោន ស្មើ​នឹង ៦៤% នៃ​ផែនការ ៥ ០០០​តោន ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦ ថយ​ចុះ​ចំនួន ៤០០​តោន៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;