ចំណូល​របស់ Netflix កើន​ឡើង ៣២% ដោយសារ​តែ​ចំនួន Subscriber ហក់​ឡើង​ខ្ពស់

  • 2017-07-18 06:47:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​គិត​មក​ទល់​បច្ចុប្បន្ន​នេះ វិបសាយ​ទស្សនា​ភាពយន្ត​អនឡាញ​របស់​អាមេរិក Netflix មាន​ចំនួន​អ្នក​ជាវ​សេវាកម្ម (Subscriber) ដល់ ១០៤​លាន​នាក់​ហើយ គឺ​ច្រើន​ជាង​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ទៅ​ទៀត។ អំឡុង​ត្រីមាស​ទី២ ឆ្នាំ​២០១៧ Subscriber ថ្មីៗ​របស់ Netflix មាន ៥,២​លាន​នាក់ ហើយ​ភាគ​ច្រើន​ជា​ជន​បរទេស។

តួ​លេខ​​នេះ បាន​ធ្វើ​ឲ្យ​ចំណូល​របស់ Netflix ឡើង​បាន ៣២% ស្មើ​នឹង ២,៨​ពាន់​លាន​ដុល្លារ។ តាម​ការ​រំពឹង​ទុក ចំណូល Netflix នឹង​កើន​ដល់ ៣​ពាន់​លាន​ដុល្លារ ក្នុង​ត្រីមាស​ទី៣ ឆ្នាំ​២០១៧៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;