ក្រុមហ៊ុន PTT ចាប់​ដៃ​ជាមួយ Petronas បើក​រោងចក្រ​នៅ​ម៉ាឡេស៊ី

  • 2017-07-19 01:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ប្រេង​របស់​ថៃ PPT គ្រោង​នឹង​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ប្រេង​ម៉ាឡេស៊ី Petronas បើក​រោងចក្រ​ផលិត​ឧស្ម័ន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ក្នុង​នោះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ទទួល​យក​ភាគហ៊ុន ៥០%​ម្នាក់។

ការ​ដាក់​ទុន​បង្កើត​រោងចក្រ​នៅ​ម៉ាឡេស៊ី​នេះ គឺ​ក្រោយ​ក្រុមហ៊ុន PTT បាន​ទិញ​ឧស្ម័ន​ធម្មជាតិ ១​លាន​តោន​ពី​ក្រុមហ៊ុន Petronas កាលពី​ឆ្នាំ​២០១៦ ហើយ​គ្រោង​នឹង​បង្កើន​រហូត​ដល់ ១,២​លាន​តោន នៅ​ឆ្នាំ​២០១៩។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន PPT ក៏​មាន​រោងចក្រ​ផលិត​ឧស្ម័ន​ធម្មជាតិ​នៅ​តំបន់ Map Ta Phut ក្នុង​ខេត្ត Rayong ផង​ដែរ ដែល​ផលិត​ឧស្ម័ន​បាន ១១,៥​លាន​តោន​ក្នុង​មួយ​ឆ្នាំ សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;