គ្រាន់​តែ​ទីផ្សារ​បច្ចេកវិទ្យា​មួយ ជួយ​ឲ្យ​ចិន​រក​ចំណូល​បាន​ជាង ៣​ទ្រី​លាន​ដុល្លារ

  • 2017-07-20 06:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សន្ទុះ​នៃ​សេដ្ឋកិច្ច​ផ្នែក​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន មាន​ការ​កើន​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​នៅ​ឆ្នាំ​២០១៦ វា​បាន​ឡើង​ពី ១៨,៩% ដល់ ២២,៦៥ ស្មើ​នឹង ៣,៣៥​ទ្រី​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មាន​វិទ្យា​ប្រទេស​ចិន កាល​ពី​ពេល​ថ្មីៗ។

ប្រភព​ដដែល បញ្ជាក់​ថា បច្ចុប្បន្ន ទី​ផ្សារ​បច្ចេកវិទ្យា បាន​ក្ដោប​យក​សេដ្ឋកិច្ច ៣០,៣% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ប្រទេស​មហា​អំណាច​មួយ​នេះ។ តាម​ការ​រំពឹង​ទុក សេដ្ឋកិច្ច​បច្ចេកវិទ្យា​របស់​ចិន នឹង​កើន​តម្លៃ​ដល់ ៤,៧​ទ្រីលាន​ដុល្លារ ឬ ៣៥% នៃ GDP ទាំង​អស់៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;