៨​យ៉ាង​ដែល​អ្នក​ប្រហែល​មិន​ដឹង​ពី​តុក្កតា​ឆ្មា​កណ្ដុរ​

  • 2017-07-20 09:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រឡប់​ទៅ​កាល​ពី​ជាង​ ១០​ឆ្នាំ​មុន​រឿង​ គំនូរជីវចល​ Tom and Jerry ដែល​គេ​និយម​ហៅ​ថា​ តុក្កតា​ឆ្មា​កណ្ដុរ ​គឺ​ជា​រឿង​​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​ក្នុង​ចំណោម​រឿង​គំនូរជីវចល​ទាំង​ឡាយ។ សម្រាប់​អ្នក​ដែល​និយម​ទស្សនា​ Tom and Jerry តើ​អ្នក​ដឹង​អ្វី​ខ្លះ​ពី​រឿង​មួយ​នេះ?

ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ ៨​យ៉ាង ​ដែល​អ្នក​មិន​ប្រាកដ​ថា​បាន​ដឹង​ពី​រឿង​គំនូរជីវចលTom and Jerry៖

១. តាម​ពិត​ Tom and Jerry ត្រូវ​បាន​បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាព​យន្ត​មួយ​ នា​ឆ្នាំ​១៩៨៤​ តែ​ដោយ​សារ​កើត​មាន​បញ្ហា​បន្តិច​បន្តួច​ទើប​​ត្រូវ​គេ​រំសាយ​ចោល​វិញ។ ប៉ុន្តែ​ Jerry​ ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​ល្ខោន​និយាយ​មួយ​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​១៩៤៤។

២. អ្នក​បង្កើត​គំនូរជីវចល​នេះ​គឺ​លោក​ William Hanna​ និង Joseph Barbera​ ដែល​បាន​បង្កើត​នូវ​គំនូរជីវចល​ល្បី​ៗ​ដទៃ​ទៀត​ដែរ​ ដូច​ជា​ Scooby-Doo, The Smurfs, The Flintstones ឬ​ Yogi Bear ជា​ដើម។

៣. Tom and Jerry គឺ​ជា​ឈ្មោះ​មួយ​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ស្វែង​រក​ឈ្មោះ​សម្រាប់​តួ​អង្គ​ទាំង​ពីរ​នេះ។ ​ដំបូង​ឡើយ​ Tom​ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ Jasper ​ចំណែក​ឯ​ Jerry​ វិញ​គឺ​គ្មាន​ឈ្មោះ​នៅ​ឡើយ។

៤. នៅ​ក្នុង​ឆ្នាំ​១៩៧៥​ Tom and Jerry គឺ​ជា​មិត្តភ័ក្ដិ​ដ៏​ល្អ​ ដែល​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​ ដោះ​ស្រាយ​បញ្ហា​ និង​ចូល​រួម​កម្មវិធី​ប្រកួត​ជា​មួយ​គ្នា​ ប៉ុន្តែ​មិត្តភាព​នេះ​មិន​បាន​យូរ​អង្វែង​នោះ​ទេ។

៥. នៅ​ក្នុង​ភាគ​មួយ​​មាន​ឈ្មោះ​ថា​ Spike & Tyke ​ដែល​បង្កើត​នៅ​ឆ្នាំ​១៩៥៧​ ហើយ​ភាគ​នោះ​គឺ​ Tom ​ត្រូវ​បាន​ឆ្កែ​ឪពុក​និង​កូន​នាំ​គ្នា​ធ្វើ​បាប​យ៉ាង​ចាស់​ដៃ។ គួរ​ឲ្យ​ស្ដាយ​ដែល​ភាគ​នោះផលិត​បាន​តែ​ប៉ុន្មាន​ឈុត​ប៉ុណ្ណោះ មុន​ពេល​ស្ទូឌីយោ​ត្រូវ​បាន​បិទ​ចោល។

៦. គំនូរជីវចល​ Tom and Jerry​ ទទួល​បាន​ពាន​រង្វាន់​ច្រើន​ជាង​គេ​បំផុត​សម្រាប់​គំនូរជីវចល​ជា​ឈុត​ខ្លី​ ដោយ​ទទួល​បាន​ពាន​រង្វាន់​ Academy Award​ ដល់​ទៅ​៧។

៧. នៅ​ឆ្នាំ​២០០០​ Tom and Jerry​ ត្រូវ​បាន​ទស្សនាវដ្ដី​ Time​ ចាត់​ទុក​ជា​កម្មវិធី​ទូរទស្សន៍​ដ៏​អស្ចារ្យ​បំផុត។

៨. នៅ​វគ្គ​ចុង​ក្រោយ​នៃ​ Tom and Jerry​ ដែល​ផលិត​ដោយ​ Hanna Barbara Cartoons​ គឺ​ជា​ចុង​បញ្ចប់​ដ៏​អាក្រក់​បំផុត​នៅ​ពេល​ដែល​ Tom​ និង​ Jerry ធ្វើ​អត្តឃាត​នៅ​លើ​ផ្លូវ​រថភ្លើង៕

ប្រភព៖ Truffleshuffle ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង​

អត្ថបទថ្មី
;