តារា​ល្បី​៥ដួង រួម​ដៃ​គ្នា ផលិត MV ដ៏​ពិសេស លើក​ស្ទួយ​វិស័យ​កីឡា​កម្ពុជា

  • 2017-07-21 04:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"កម្លាំង​ចិត្ត​បេះដូង​ខ្មែរ" ជា​បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​របស់​តារា​ចម្រៀង​កំពុង​ពេញ​និយម​ចំនួន ៥​រូប ដូចជា ហេង ពិទូ, អេដា, ប្រុសឡា, វង្ស តារារតនា និង សួន ពិសិដ្ឋ ដែល​ទើប​បញ្ចេញ​ជា​ផ្លូវការ នា​មុន​បន្តិច។

បទ​ថ្មី​នេះ ត្រូវ​ចំណាយ​ពេល​ជាង ១​ខែ ទម្រាំ​ផលិត​ចេញ​ជា​រូបរាង ព្រោះ​ត្រូវ​ឆ្លង​កាត់​គំនិត​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​តារា​ចម្រៀង​ទាំង​៥ដួង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សួន ពិសិដ្ឋ ដែល​ជា​អ្នក​និពន្ធ​ផង និង​ជា​អ្នក​ច្រៀង​ផង​នៅ​ក្នុង​បទ "កម្លាំង​ចិត្ត​បេះដូង​ខ្មែរ"។

ប្រភព​ដដែល​បន្ត ការ​ផលិត​បទ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​កម្ពុជា ជាពិសេស​នោះ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​ក៏​ដូចជា ផ្នត់​គំនិត​នៃ​ការ​ស្រឡាញ់​ខ្មែរ​ដូច​គ្នា ដោយ​មិន​មាន​ការ​បែងចែក៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;