Messi លុប​រូបថត​ជាមួយ Neymar ក្រោយ​ដំណឹង​ផ្ទេរ​ទៅ PSG

  • 2017-07-24 02:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ម្សិលមិញ អ្នក Follow របស់​តារា​បាល់​ទាត់ Leonel Messi នៅ​លើ​បណ្ដាញ​សង្គម Instagram បាន​សម្គាល់​ឃើញ​ថា រូបគេ​បាន​លុប​រូបថត​ដែល​បាន​ថត​ជាមួយ Neymar ក្រោយ​ពាក្យ​ចចាមអារ៉ាម​មួយ​ធ្លាប់​បង្ហាញ​ថា Neymar នឹង​ចាកចេញ​ពី​ក្រុម Barcelona ដើម្បី​ទៅ​ចូល​រួម​ក្រុម PSG នៅ​ប្រទេស​បារាំង។

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ មាន​សេចក្ដី​រាយការណ៍​មួយ​ចំនួន​អះអាង​ថា ក្រុម​មកពី​លីគ​កំពូល​បារាំង​ខាងលើ បាន​ដាក់​សំណើ​ទឹកប្រាក់​ចំនួន ២២២ លាន​អឺរ៉ូ (ជិត ២៦០​លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ ២៥ឆ្នាំ​ខាងលើ។ យ៉ាង​ណា​ក៏ដោយ គេ​ឃើញ Neymar បាន​ចូលរួម​ជាមួយ Barcelona ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​នឹង Juventus កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅ នៅ​ទឹកដី​សហរដ្ឋ​អាមេរិក។

ចំណែក ឪពុក​របស់ Neymar លោក Neymar Santos Sr បាន​បធិសេធ​ផ្ដល់​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​នានា បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​ទៅ​កាន់​ទឹកដី​អាមេរិក​ដើម្បី​ទស្សនា​ការ​ប្រកួត​របស់​កូនប្រុស។ ទាក់ទង​នឹង​សកម្មភាព​នេះ សារព័ត៌មាន​ភាសា​អេស្ប៉ាញ Sport បាន​អះអាង​ថា ឪពុក​របស់ Neymar ទៅ​អាមេរិក​ដើម្បី​ពិភាក្សា​ជាមួយ​ក្លឹប​សម្រាប់​ការ​ចាកចេញ​របស់​កូន​ប្រុស៕

ប្រភព៖ 101 Great Goals ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;