CNRP នឹង​ប្រើ​ប្រាស់​ត្រឹម​រូបស​ញ្ញា​ព្រះអាទិត្យ​រះ

  • 2017-07-24 03:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ឆាំង​នឹង​ប្រជុំ​ផ្ទៃក្នុង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ដើម្បី​ប្រាប់​អំពី​ការ​ឈប់​ប្រើប្រាស់​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ត​ទៅ​ទៀត ដោយ​ប្រើប្រាស់​ត្រឹម​រូប​សញ្ញា​ព្រះអាទិត្យ​រះ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា កិច្ច​ប្រជុំ​នោះ​គណបក្ស​នឹង​ណែនាំ​ទៅ​ថ្នាក់ដឹកនាំ​ទាំង​២៥​ខេត្ត រាជធានី ពី​ការ​ឈប់​ប្រើ​រូប​ទាំង​នោះ​នៅ​លើ​បដា​ផ្សព្វផ្សាយ​របស់​គណបក្ស។ ទាក់ទង​ការ​ចំណាយ​លើ​ការ​ផ្លាស់ប្ដូរ​នេះ លោក អេង ឆៃអ៊ាង ថា​គណបក្ស​មិន​បាន​គិត​ពី​ការ​ចំណាយ​ទេ ព្រោះ​នេះ​​​ជា​ការ​ចូល​រួម​ពី​ពលរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស។

ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​១ ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧
​លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ទៀត​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ប្រើ​តែ​ស្លាក​សញ្ញា​របស់​គណបក្ស គឺ​រូប​ព្រះអាទិត្យ​រះ តាំង​ពី​សប្ដាហ៍​ទី​២ នៃ​​ខែ​កក្កដា នេះ។

​ចំណែក​តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោ គីមសួរ ភីរិទ្ធ ឲ្យ​ដឹង​ថា ការ​ផ្លាស់ប្ដូរ​រូប​ដោយ​ដាក់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ទូទាំង​ប្រទេស មក​ដល់​ពេល​នេះ​ទើប​បាន​ប្រមាណ ១០​ភាគរយ​ប៉ុណ្ណោះ។ លោក​ថា  ក្រោយ​លទ្ធផល​កិច្ចប្រជុំ​ថ្ងៃ​ទី​២៥ ខាង​មុខ គណបក្ស​នឹង​មាន​ជួន​ដំណឹង​ជា​ផ្លូវការ ណែ​នាំ​ទៅ​សាខា​បក្ស​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ហាម​ឃាត់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​ដែល​គណបក្ស​ប្រឆាំង​មាន​ផែន​ការ​ច្បាស់លាស់​ក្នុង​ការ​ផ្លាស់ប្ដូរ​រូបភាព សញ្ញា និង​ឈ្មោះ ដែល​ជាប់​ទាក់ទង​នឹង​លោក សម រង្ស៊ី ព្រោះ​គណបក្ស​នេះ​ដឹង​ថា ខ្លួន​មិន​អាច​រារាំង​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​បាន៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;