មនុស្ស​ប្រុស​មាន​ស្រី​ក្រៅ​ផ្ទះ​គឺ​ជា​រឿង​ធម្មតា​ឬ?

  • 2017-07-24 03:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យើង​តែង​តែ​ឮ​ជា​ហូរហែ​ថា មនុស្ស​ប្រុស​រៀប​ការ​រួច​មាន​ស្រី​ក្រៅ​ផ្ទះ​ម្ដង​ម្កាល គឺ​ជា​រឿង​ធម្មតា​រហូត​ដល់​មនុស្ស​ស្រី​ជា​ភរិយា​គួរ​តែ​ចេះ​បើក​ចិត្ត លើក​លែង​ទោស​ឱ្យ​ស្វាមី។

ប៉ុន្តែ​សម្រាប់​រឿង«អរគុណ​ដែល​អ្នក​ចាកចេញ» តួ​ឯក​ស្រី​ក្នុង​រឿង ប្រហែល​ជា​ខុស​ពី​មនុស្ស​ស្រី​ធម្មតា ដោយ​នាង​ប្រឆាំង​នឹង​ពាក្យ​ថា «មនុស្ស​ប្រុស​មាន​ស្រី​ក្រៅ​ផ្ទះ​គឺ​ជា​រឿង​ធម្មតា»។ នាង​ហ៊ាន​ដាក់​ពាក្យ​លែង​លះ​ស្វាមី​​ទាំង​ដែល​ខ្លួន​ឯង​កំពុង​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ​៦​ខែ។ នាង​ធ្វើ​ដោយ​មិន​បារម្ភ​ខ្លាច​កូន​គ្មាន​ប៉ា​ហៅ​ដូច​គេ​ឡើយ។

ក្នុង​ដំណើរ​ការ​លែងលះ​នេះ មជ្ឈដ្ឋាន​ខាង​ក្រៅ ពិសេស​គឺ​គ្រួសារ​របស់​នាង តែង​តែ​បញ្ចុះ​បញ្ចូល​នាង​មិន​ឱ្យ​នាង​លែងលះ​ស្វាមី​ឡើយ ដោយ​ខ្លាច​ថា​កូនៗ​នាង​ខ្វះ​ភាព​កក់ក្ដៅ ដោយ​ខ្លាច​ញាតិ​និន្ទា​ថា​ជា​ស្រី​មេម៉ាយ ដោយ​ខ្លាច​ការ​ចំអក​ពី​បុរស​ដែល​ធ្លាប់​តាម​ស្រឡាញ់​នាង។

មាន​បញ្ហា​ជា​ច្រើន ដែល​រារាំង​នាង​ចំពោះ​ការ​សម្រេច​ចិត្ត​​ដ៏​ធំ​នេះ។ តើ​តួស្រី​ក្នុង​រឿង​ព្រោះ​តែ​ខ្លាច​បញ្ហា​អស់​ទាំង​នោះ សុខ​ចិត្ត​លើក​លែង​ទោស​ឱ្យ​មនុស្ស​ក្បត់​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត? ឬ​ក៏​នាង​ជម្នះ​​ត្រូវ​តែ​លែង​លះ?

ចង់​ដឹង​ថា​នាង​ជ្រើស​រើស​ផ្លូវ​ដើរ​យ៉ាង​ណា កុំ​ភ្លេច​ចាំ​អាន​រឿង «អរគុណ​ដែល​អ្នក​ចាកចេញ» ទាំង​អស់​គ្នា ដែល​នឹង​ចេញ​ផ្សាយ​លើ​ប្រលោមលោក​Sabay នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ហើយ!


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ ខ្មៅ

អត្ថបទថ្មី
;