ក្រុមហ៊ុន​មួយ ចេញ SSD លើក​ទី​មួយ ដែល​ងាយស្រួល​ដាក់​តាម​ខ្លួន

  • 2017-07-24 03:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Western Digital (WD) បាន​ប្រកាស​បង្ហាញ SSD ម៉ូដែល MY Passport ដែល​មាន​ភាព​រឹងមាំ ងាយ​ស្រួល​យក​តាម​ខ្លួន ហើយ​មាន​តម្លៃ​ចាប់ពី ២០០​ដុល្លារ​ឡើង​ទៅ។

MY Passport SSD មាន​ទំហំ​ផ្ទុក​ចាប់ពី 256 GB (១៩៩​ដុល្លារ) 512 GB (៣២៩​ដុល្លារ) និង 1TB (៦៤៩​ដុល្លារ)។ ពួកវា​មាន​ល្បឿន​រហូត​ដល់ 515MB ក្នុង១​វិនាទី ដោយ​ប្រើប្រាស់​តាម​រយៈ​ខ្សែ USB Type-C 3.1 ជំនាន់​ទី២។ ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​សាកល្បង​ទម្លាក់​នៅ​កម្ពស់​ជិត ២​ម៉ែត្រ SSD នេះ​មិន​រង​ការ​ខូចខាត​ដែល​អាច​ប៉ះពាល់​ដល់​ទិន្នន័យ​នៅ​ខាង​ក្នុង​ឡើយ៕

ប្រភព៖ PC Authority ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;