រុស្ស៊ី គ្រោង​លក់​យន្តហោះ​ចម្បាំង​ទំនើប​បំផុត​របស់​ខ្លួន ឲ្យ​ឥណ្ឌា

  • 2017-07-24 06:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ilya Tarasenko អគ្គនាយក​ក្រុមហ៊ុន​ផលិត​យន្តហោះ​រុស្ស៊ី MiG បាន​ប្រកាស​ថា ក្រុមហ៊ុន MiG គ្រោង​នឹង​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ឲ្យ​ទៅ​ប្រទេស​ឥណ្ឌា ដោយ​ក្រុមហ៊ុន​នឹង​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​ក្រសួង​ការពារ​រុស្ស៊ី ដើម្បី​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​ការពារ​ឥណ្ឌា។

លោក Ilya Tarasenko បាន​បញ្ជាក់​ទៀត​ថា MiG-35 ជា​យន្តហោះ​ដ៏​ល្អ​បំផុត និង​ពិតជា​ល្អ​ជាង​យន្តហោះ​ចម្បាំង​អាមេរិក F-35 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ទៅ​ទៀត។

នៅ​ពេល​សួរ​ថា តើ​ឥណ្ឌា​ពិតជា​ចាប់​អារម្មណ៍​យន្តហោះ​ចម្បាំង MiG-35 នេះ​ទេ? លោក Ilya Tarasenko បាន​បញ្ជាក់​ថា ជា​ការពិត ឥណ្ឌា​ពិតជា​ចាប់​អារម្មណ៍៕

ប្រភព៖ Zee News ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;