ដឹង​តម្លៃ​មិន​ធ្លាប់​មាន ដែល PSG ត្រូវ​ចំណាយ​បើ Neymar

  • 2017-07-24 07:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម PSG កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​មួយ ដែល​ត្រូវ​បាន​រំពឹង​ថា ជិត​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម Neymar ពី​ក្រុម Barcelona ដោយ​បំបែក​កំណត់ត្រា​នៃ​ការ​ដោះដូរ​កីឡាករ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​បាល់ទាត់។

ប្រសិន​បើ PSG អាច​នាំ​យក Neymar ទៅ​លេង​ឲ្យ​ខ្លួន​ដោយ​ជោគជ័យ​មែន​នោះ ពួកគេ​ត្រូវ​ចំណាយ​លើ​ក្រុម Barcelona ចំនួន ១៩៦​លាន​ផោន (ជាង ២៥០​លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញ​ផ្តាច់​កុងត្រា។ បន្ថែម​ពី​នេះ PSG ក៏​ត្រូវ​ចំណាយ ១៥៦​លាន​ផោន​ទៀត សម្រាប់​ប្រាក់​ឈ្មួល​ប្រចាំ​សប្ដាហ៍​របស់ Neymar ក្នុង​កុងត្រា​រយៈ​ពេល ៦​ឆ្នាំ។ ដូច្នេះ មួយ​សប្ដាហ៍ កីឡាករ​ប្រេស៊ីល​ខាងលើ ទទួល​បាន ៥០ម៉ឺន​ផោន ឬ ២៦​លាន​ផោន ក្នុង​មួយ​ឆ្នាំ។

PSG ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រធាន​ជនជាតិ​កាតា លោក Nasser Al-Khelaifi ដែល​ជា​អ្នក​ជំនួញ​ដ៏​ធំ​មួយ​រូប​៕

លោក Nasser Al-Khelaifi

អត្ថបទ​ពាក់ព័ន្ធ

Messi លុប​រូបថត​ជាមួយ Neymar ក្រោយ​ដំណឹង​ផ្ទេរ​ទៅ PSG

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;