AFC ពិន័យ​កីឡាករ​អាស៊ាន​២នាក់ នៅ​វគ្គ​ជម្រុះ ​U23

  • 2017-07-24 08:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី ហៅ​កាត់ AFC បាន​ចេញ​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​សីលធម៌ និង​វិន័យ កាល​ពី​ថ្ងៃទី២១ ខែ​កក្កដា ​ឆ្នាំ​២០១៧ ដោយ​ដាក់​ពិន័យ​លើ​កីឡាករ​របស់​ក្រុម U23 សិង្ហបុរី​ម្នាក់ និង​ក្រុម U23 ឥណ្ឌូណេស៊ី​ម្នាក់ ចំពោះ​ទង្វើ​របស់​ពួកគេ​នៅ​លើ​ទីលាន។

​អ្នកចាំទី U23 សិង្ហបុរី Muhammad Zharfan Bin Rohaizad ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីលាន​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​សិង្ហបុរី ជាមួយ​មីយ៉ាន់ម៉ា កាលពី​ថ្ងៃ​ទី១៩​កក្កដា បន្ទាប់ពី​រូបគេ​បាន​ប្រើ​ដៃ​ដាល់​ចំ​ក្បាល​កីឡាករ​នៃ​ក្រុម​គូប្រកួត។ ចំពោះ​ទង្វើ​នេះ AFC បាន​សម្រេច​ពិន័យ​រូបគេ មិន​ឲ្យ​ចូល​លេង ២​ប្រកួត​បន្ទាប់ ហើយ​ពិន័យ​ជា​ប្រាក់​ចំនួន ១០០០​ដុល្លារ។ ប្រសិនបើ Rohaizad ប្រព្រឹត្ត​អំពើ​ដដែល AFC នឹង​ពិន័យ​ធ្ងន់ធ្ងរ​ជាង​មុន​ថែម​ទៀត។

អ្នកចាំទី Muhammad Zharfan Bin Rohaizad ឈរនៅកណ្ដាល
ចំណែក កីឡាករ​របស់​ក្រុម U23 ឥណ្ឌូណេស៊ី Asnawi Mangkualam Bahar ទទួល​បាន​កាត​ក្រហម​ពី​អាជ្ញាកណ្ដាល បន្ទាប់​ពី​បញ្ចេញ​សកម្មភាព​ហិង្សា​ទាត់​ទៅ​លើ​កីឡាករ​គូប្រកួត​ដោយ​ចេតនា នៅ​ពេល​ព្យាយាម​ដណ្ដើម​បាល់ ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ឥណ្ឌូណេស៊ី ជាមួយ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី១៩​កក្កដា។ រូបគេ ត្រូវ​បាន​ពិន័យ​ដូចគ្នា​នឹង​កីឡាករ U23 របស់​សិង្ហបុរី​ខាងលើ​ផងដែរ។
កីឡាករ Asnawi Mangkualam Bahar

សូម​បញ្ជាក់​ថា U23 សិង្ហបុរី និង U23 ឥណ្ឌូណេស៊ី សុទ្ធតែ​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ AFC U23 Championship ដែល​គ្រោង​ធ្វើឡើង​នា​ខែ​មករា ឆ្នាំ២០១៨ ខាងមុខ​នេះ នៅ​ប្រទេស​ចិន៕

ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;