តួឯក​រឿង James Bond 007 ឈប់​សម្ដែង​ក្នុង​វគ្គ​ថ្មី?

  • 2017-07-24 23:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតកម្ម Eon Productions ​និង MGM Studios បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៧ ថា ភាព​យន្ត James Bond នឹង​វិល​ត្រឡប់​ទៅ​កាន់​រោង​ភាពយន្ត​នានា​សាជាថ្មី នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​ចំពោះ​តួឯក​ក្នុង​រឿង​នេះ មិនទាន់​មាន​ការ​បញ្ជាក់​ថា​ជា​នរណា​នោះ​ទេ។ ចំណែក ចំណង​ជើង​រឿង ក៏​មិន​ទាន់​ត្រូវ​បាន​លាតត្រដាង​ផង​ដែរ។

តារាសម្ដែង Daniel Craig
តារា​សម្ដែង Daniel Craig អាយុ ៤៩​ឆ្នាំ មក​ពី​ចក្រភព​អង់គ្លេស បាន​សម្ដែង​ក្នុង​ភាពយន្ត James Bond ចំនួន ៤​វគ្គ​រួច​មក​ហើយ ក្នុង​នោះ​វគ្គ​ចុងក្រោយ មាន​ចំណង​ជើង​ថា "Spectre” ដែល​ចេញ​កាលពី​ឆ្នាំ​២០១៥ រក​ចំណូល​បាន​ជាង ៨៨០ លាន​ដុល្លារ ទូទាំង​ពិភព​លោក។

ទោះ​ជា​យ៉ាងណា លោក Callum McDougall ផលិតករ​នៃ​ភាពយន្ត James Bond ធ្លាប់​បង្ហើប​កាលពី​ឆ្នាំ​ទៅ​ថា Craig នៅ​តែ​ជា​ជម្រើស​ទី​មួយ សម្រាប់​វគ្គ​ថ្មី​ដែល​គ្រោង​ចេញ​នា​ឆ្នាំ​ក្រោយ។ ទន្ទឹម​នេះ តារាង​សម្ដែង​ដូចជា Idris Elba, Tom Hiddleston និង Tom Hardy ត្រូវ​បាន​ចាត់​ទុកជា​បេក្ខភាព​ដែល​មាន​សក្ដានុពល ក្នុង​ការ​ស្លៀកពាក់​ឈុត និង​ជិះ​រថយន្ត​ល្បឿន​លឿន​របស់ James Bond ដែល​មាន​រហស្សនាម​ថា ភ្នាក់ងារ​សម្ងាត់ 007 ៕

Idris Elba
Tom Hiddleston
Tom Hardy

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;