Man City ទិញ​ថែម​ម្នាក់​ទៀត ពង្រឹង​កំពែង​ការពារ​សម្រាប់​រដូវ​កាល​ថ្មី

  • 2017-07-25 01:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Manchester City បាន​នាំ​យក​ខ្សែ​ការពារ​ស្លាប​ឆ្វេង​សញ្ជាតិ​បារាំង Benjamin Mendy ក្នុង​តម្លៃ​ផ្ទេរ ៥២ លាន​ផោន (ជាង ៦៧​លាន​ដុល្លារ) ពី​ក្រុម AS Monaco ។ ការ​ផ្ទេរ​នេះ បាន​ធ្វើ​ឲ្យ Mendy ក្លាយ​ជា​ខ្សែ​ការពារ​ដែល​មាន​តម្លៃ​ខ្ពស់​លំដាប់​ទី​ពីរ​លើ​ពិភពលោក ផង​ដែរ។

ក្រុម​មេឃ​ខៀវ បាន​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញ ដែល​មាន​ន័យ​ថា ដើម​រដូវ​កាល​ ២០១៧-១៨ នេះ លោក Pep Guardiola គ្រូ​បង្វឹក Man City បាន​នាំ​យក​ខ្សែ​ការពារ​ចំនួន ៣​នាក់​រួច​មក​ហើយ ដោយ​ពីរ​រូប​ទៀត​គឺ Danilo និង Kyle Walker។ ក្រៅពី​នោះ មាន​អ្នកចាំទី​ម្នាក់​ទៀត ដែល​បាន​ទិញ​ពី Benfica គឺ Ederson ក្នុង​តម្លៃ​ខ្ពស់​បំផុត​ក្នុង​លោក (៣៥លានផោន)៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;